ភ្នំពេញ៖ ដោយរដូវកាលចូលឆ្នាំ ប្រពៃណីជិតចូលមកដល់ គេសង្កេតឃើញមានផលិតកម្មជាច្រើន នាំគ្នាបញ្ចេញបទចម្រៀងជាចង្វាក់ ប្រពៃណី និងបទញាក់ទុកបម្រើអារម្មណ៍ប្រិយមិត្តបានរាំលេងកម្សាន្ត។

ក្នុងតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា មាស សុខសោភា ជាផ្កាយមួយដួងក្នុងផលិតកម្ម ថោន នោះក៏បានបញ្ចេញបទចម្រៀងថ្មីរបស់ ខ្លួន ដែលមានចំណងជើងថា«រលឹមប្រុយៗ»កាលពីប៉ុន្មានថ្ងៃមុននេះធ្វើឲ្យការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ ពុក ម៉ែ បង ប្អួន ព្រមទាំងមិត្តៗយុវវ័យថែមទៀតផង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ បើតាមការបង្ហោះរបស់ តារាចម្រៀងស្រីសម្លេងដ៏ផ្អែមល្ហែមរូបនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ខ្លួន ពីMVថ្មី ក្នុង​បទ​ចម្រៀង«រលឹមប្រុយៗ» ធ្វើទស្សនិកជន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយសកម្មភាពក្នុងបទចម្រៀងនោះ។

ដោយក្នុងនោះ គេសង្កេតមានតារាសម្ដែង តារាហ្វេសប៊ុកល្បីៗជាច្រើនរូប បានចូលរួមសម្ដែង ក្នុងបទចម្រៀងថ្មីរបស់ កញ្ញា មាស សុខសោភា ធ្វើឲ្យបទចម្រៀងមួយនេះ កាន់ល្អ រួមផ្សំនូវអត្ថន័យទៀតនោះ ធ្វើឲ្យMV ថ្មីមួយនេះពិតជាឡូយតែម្ដង ៕

តោះដើម្បីជ្រាប់ច្បាសទៅទស្សនាទាំងអស់គ្នា៖  

មាស សុខសោភា
សកម្មភាពក្នុងបទ រលឹម ប្រុយៗ
សកម្មភាពក្នុងបទ រលឹម ប្រុយៗ
សកម្មភាពក្នុងបទ រលឹម ប្រុយៗ
សកម្មភាពក្នុងបទ រលឹម ប្រុយៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា