កូរ៉េខាងត្បូង ៖ ជាការពិតណាស់ នៅពេលដែលនិយាយអំពី Kpop ក្រុមអ្នកគាំទ្រតែងតែ គិតដល់សម្រស់ជារឿងដំបូង ដែលវាបានក្លាយជាចំណុចទី១ ធ្វើឲ្យក្រុមអ្នកគាំទ្រ ចាប់អារម្មណ៍លើតារាល្បីៗទាំងនោះ។

កាលពីថ្ងៃទី ១៦ ខែមីនា ថ្មីៗកន្លងទៅនេះ សមាជិកដ៏សំខាន់ម្នាក់ក្នុងក្រុម BTS គឺ Jungkook ទើបតែត្រូវបានជ្រើសរើស ជាបុរសសង្ហាបំផុត លំដាប់លេខ១ នៅក្នុងប្រទេសកូរ៉េ និងចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី The 100 Most Handsome Asia Faces ប្រចាំឆ្នាំ ២០១៨ ដែលដំណឹងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ រំភើបរីករាយយ៉ាងខ្លាំង។

ចំណែកឯ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ របស់អាមេរិក Gazette Review Jungkook ក៏ត្រូវបានរាប់បញ្ចូល ក្នុងតារាងបុរសឆ្នើមបំផុតទាំង១០ ផងដែរ កាលពីនៅឆ្នាំ ២០១៨ ដោយ Jungkook គឺជាបុរសកូរ៉េតែម្នាក់ប៉ុណ្ណោះ ដែលមាននៅក្នុងបញ្ជីនោះ រួមជាមួយតារាបរទេសល្បីៗ ដូចជា លោក Chris Evans លោក George Clooney លោក Johnny Depp លោក Chris Hemsworth ជាដើម។

មិនត្រឹមតែប៉ុណ្ណោះទេ លទ្ធផលនៃការស្ទង់ ដោយជនជាតិកូរ៉េ ក៏បានជ្រើសរើស Jungkook ជាកំពូលតារាចម្រៀង Kpop បុរស ដែលសង្ហាបំផុត ចំណាត់ថ្នាក់លេខ១ ផងដែរ៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ថា តើកូនពៅក្រុម BTS រូបនេះ មានភាពស្រស់សង្ហាកម្រិតណា?

ទស្សនារូបភាពរបស់ Jungkook ខាងក្រោម ៖ 

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]