ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានសហការគ្នាដើម្បីរៀបចំការប្រកួតប្រជែង កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) ជាលើកទី៥។ សហគ្រិនដែលបានបំពេញលក្ខខណ្ឌខាងក្រោមនេះ អាចចូលរួមដាក់ពាក្យប្រកួតប្រជែង នៅក្នុងកម្មវិធីនេះតាមរយៈ http://cyeaward.com/ ឬ ទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 096 81 11 073/ 092 57 92 67។ ការទទួលពាក្យនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២៤ ខែមិនា ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ។  

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា

លក្ខខណ្ឌ នៃការប្រកួតប្រជែង គឺបេក្ខជន ត្រូវមាន៖

• អាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ
• អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា និង មានភាគហ៊ុនយ៉ាងតិច៥១ភាគរយ គ្រប់គ្រងដោយជនជាតិខ្មែរ
• អាជីវកម្មត្រូវចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ និង មានដំណើរការយ៉ាងតិច២ឆ្នាំ
• អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច ៥នាក់
• សហគ្រិន/អាជីវកម្មមិនត្រូវបានពាក់ព័ន្ធជាមួយគណៈកម្មការជ្រើសរើស និង ក្រុមអ្នករៀបចំកម្មវិធី
• មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ
• ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការដាក់ពាក្យ។

សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី ៥ ហើយ ដែលកម្មវិធីពានរង្វាន់ សហគ្រិននៃវ័យក្មេងកម្ពុជា បានធ្វើការប្រកួតប្រជែងនេះឡើង។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមានការទទួលស្គាល់ និងការលើកទឹកចិត្តដល់ បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឱ្យមានឱកាសចូលរួម បង្ហាញពីសមត្ថភាព ព្រមទាំងចែករំលែកនូវភាពជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ ជាពិសេសឆ្នាំនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានឹងមានការចុះទៅធ្វើការទស្សនាផ្ទាល់នូវទីតាំងអាជីវកម្មនីមួយៗបស់សហគ្រិននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា

នៅក្នុងឆ្នាំ២០១៩ កម្មវិធីនេះ នឹងផ្តល់ឱកាសដល់សហគ្រិនដែលបានចូលរួមដាក់ពាក្យប្រកួត ឡើងធ្វើបទបង្ហាញពីសក្តានុពលអាជីវកម្មរបស់ខ្លួនទៅកាន់ សារធារណៈជន ក៏ដូចជាគណៈកម្មាការ សហគ្រិន វិនិយោគិន សមាគម ជាដើម។ បន្ទាប់មកទៀត សហគ្រិននឹងត្រូវជួបជាមួយនឹងគណៈកម្មាការនៅក្នុងបន្ទប់នីមួយៗទៅតាមមុខជំនាញ និងផ្នែកផ្សេងៗដែលក្រុមការងារបានរៀបចំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងដាក់ពិន្ទុទៅលើអាជីវកម្មរបស់បេក្ខជនដែលជាសហគ្រិនទាំងអស់ឱ្យកាន់តែមានភាពសុក្រឹត្យ និងយុត្តិធម៌។

ជាការកត់សម្គាល់ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០១៩នេះ ក៏នឹងធ្វើការផ្សព្វផ្សាយទៅដល់សហគ្រិនវ័យក្មេងនៅក្នុងខេត្តចំនួន ៥បន្ថែមទៀតរួមមានខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម និងកំពត។ ការផ្សព្វផ្សាយនេះក៏នឹងចូលរួមចំណែកក្នុងការលើកទឹកចិត្តឱ្យសហគ្រិនវ័យក្មេងនៅតាមខេត្តមានឱកាសចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

គួររម្លឹកជូនថា ការប្រកួតប្រជែងនេះក៏បានចូលរួមយ៉ាងខ្លាំងនៅក្នុងការលើកកម្ពស់ឱ្យសហគ្រិនកម្ពុជាមានភាពក្លាហាន និងទំនុកចិត្តក្នុងការបង្ហាញពីភាពច្នៃប្រឌិត ការតស៊ូប្រឹងប្រែងរហូតទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្មរបស់ខ្លូន។ ក្រៅពីនេះកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាក៏ដើរតួយ៉ាងសំខាន់ក្នុងការជម្រុញអោយសហគ្រិនវ័យក្មេងកម្ពុជាពាំនាំអាជីវកម្មរបស់ខ្លូន ដើម្បីយកទៅប្រកួតប្រជែង និងដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត សហគ្រិននឹងទទួលបានឧត្តមភាពនៅក្នុងការស្វែងរកដៃគូរអាជីវកម្ម ឬ អ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា៕

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា គ្រី ធីតា

លេខទូរស័ព្ទ 096 81 11 073/ 092 57 92 67

អ៊ីមែល : [email protected] 

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]