កូរ៉េខាងត្បូង ៖ គួររំលឹកផងដែរថា ចាប់តាំងពីពេលដែល វិស័យ Kpop ទទួលបានការចាប់អារម្មណ៍ កាន់តែខ្លាំងឡើង នៅតាមបណ្ដាប្រទេស លើពិភពលោក វាបានក្លាយជាឱកាសដ៏ល្អមួយ សម្រាប់ក្រុមចម្រៀងថ្មីៗ ក្នុងការបញ្ចេញទេពកោសល្យរបស់ខ្លួន ដើម្បីសាងប្រជាប្រិយភាពឲ្យខ្លួនឯង និងផលិតកម្ម។

ជាក់ស្ដែង ក្រុមចម្រៀងថ្មីៗ ដែលទើបតែបង្ហាញខ្លួន នៅដើមឆ្នាំ២០១៩ នេះ ត្រូវបានគេទទួលស្គាល់ថា កំពុងតែចាប់ផ្ដើម មានឥទ្ធិពលនៅក្នុងវិស័យ Kpop ដោយសារតែពួកគេ បានដាក់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ខិតខំហ្វឹកហាត់ ដើម្បីបង្ហាញការសម្ដែងមួយ ដ៏អស្ចារ្យ និងរស់រវើកមួយ​នៅលើឆាកតន្រ្តី សម្រាប់អ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ តើក្រុមចម្រៀងថ្មីៗណាខ្លះ កំពុងសាងឥទ្ធិពល ក្នុងវិស័យនេះ?

សូមទស្សនារូបភាពខាងក្រោម ៖ 

១. ITZY

ការបង្ហាញខ្លួនដំបូង របស់សមាជិក ក្រុមគ្រួសារក្រុមហ៊ុន JYP ថ្មីគឺ ITZY ពិតជាទទួលការគាំទ្រយ៉ាងខ្លាំង នៅជុំវិញពិភពលោក។ បទចម្រៀងដំបូងរបស់ពួកគេ គឺបទ DALLA DALLA ធ្វើឲ្យក្រុមចម្រៀងស្រី វ័យក្មេងមួយក្រុមនេះ មានវត្តមាននៅលើឆាកតន្រ្តី ថែមទាំងទទួលបានពានរង្វាន់ ជាបន្តបន្ទាប់ទៀតផង។ 

រូបភាព ITZY

២. WayV

WayV គឺជាក្រុមចម្រៀងថ្មី ដែលជាការរួមបញ្ចូលនៃ សមាជិកក្រុមចម្រៀង NCT ៣នាក់គឺ Lucas Winwin និង Kun ជាមួយនឹងក្រុមចម្រៀងថ្មី របស់ផលិតកកម្ម SM។ ថ្មីៗនេះ ពួកគេបានចាប់ផ្តើម ដំណើរការរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសចិន។  

រូបភាព WayV

៣. TXT

រហូតមកដល់ពេលនេះ TXT បានបង្ហាញថាជាក្រុមមួយ ក្នុងចំណោមក្រុមចម្រៀងថ្មីៗ ដែលមានប្រជាប្រិយភាពបំផុត។ ការដែលបានក្លាយជា សិស្សប្អូនរបស់ ក្រុមចម្រៀងល្បីលំដាប់ពិភពលោក ដូចជា BTS គឺជាការដាក់សម្ពាធយ៉ាងខ្លាំងមួយ សម្រាប់ TXT ព្រោះមានមនុស្សជាច្រើន រង់ចាំមើលការបង្ហាញខ្លួនរបស់ពួកគេ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ការសម្ដែងក្នុងបទចម្រៀងដំបូងរបស់ពួកគេ គឺពិតជាល្អ អាចទទួលយកបាន។ ជាក់ស្ដែង ទោះបីជាបង្ហាញខ្លួន មិនទាន់មួយ ១ខែផង ពួកគេទទួលបានការគាំទ្រខ្លាំង លើសពីការរំពឹងទុក។ 

រូបភាព TXT

៤. ONEUS

ONEUS បានបង្ហាញខ្លួនជាផ្លូវការ កាលពីខែមករា ជាមួយនឹងបទដំបូង មានចំណងជើងថា Valkyrie។ ពួកគេកំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំង នៅក្នុងប្រទេសកូរ៉េផងដែរ។

រូបភាព ONEUS

៥. EVERGLOW

ផលិតកម្ម Yue Hue Entertainment ទើបតែបានបង្ហាញខ្លួនក្រុមចម្រៀងថ្មីគឺ EVERGLOW ជាមួយនឹងបទ Bon Bon Chocolat។ ពួកគេត្រូវបានគេនិយាយថា នឹងមានអនាគតល្អ នៅក្នុងវិស័យនេះ។ 

រូបភាព EVERGLOW

៦. VERIVERY

VERIVERY បានបង្ហាញខ្លួនថ្មីៗនេះ ជាមួយនឹងបទចម្រៀងថ្មី ដែលមានចំណងជើងថា Ring Ring Ring។ វាពោរពេញដោយមន្តស្នេហ៍ និងភាពគួរឲ្យស្រលាញ់ ជាពិសេសនោះគឺ សម្លេងរបស់ពួកគេ មើលទៅស្រស់ស្រាយ និង រីករាយ ពេលនេះកំពុងទាក់ទាញចិត្ត អ្នកគាំទ្រថ្មីៗជាច្រើន។ 

រូបភាព VERIVERY

៧. M.O.N.T

ក្រុមចម្រៀងប្រុសវ័យក្មេង M.O.N.T ទើបបង្ហាញខ្លួន នៅដើមឆ្នាំនេះ។ បទចម្រៀងដំបូងរបស់ពួកគេ ដែលមានចំណងជើងថា Will you be my girlfriend? បានទាក់ទាញចំណាប់អារម្មណ៍ ពីមិត្តយុវវ័យជាច្រើន គួរឲ្យកត់សម្គាល់។ 

រូបភាព M.O.N.T

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]