ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងសម្លេងធ្ងន់ដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបញ្ចេញបទថ្មីរបស់ខ្លួន ជាចង្វាក់ញ៉ាក់សម្រាប់តម្រូវចិត្តអ្នកគាំទ្ររបស់ខ្លួន មានចំណងជើងថា “ភ្នែកកូរ”

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទនេះផងដែរ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែទទែន ជាមួយអត្ថន័យដ៏ប្លែក ដោយក្នុងបទចម្រៀងនោះ បានច្រៀងរៀបរាប់ឈ្មោះតារាចម្រៀងស្រីល្បីៗក្នុងផលិតកម្មរស្មីហង្សមាស ជាច្រើនដូចជា អ្នកនាង សុគន្ធ និសា អ្នកនាង ពេជ្រ សោភា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ឈិន រតនៈ កញ្ញា ប៉ាច គីមមួយ និងកញ្ញា រ៉េត ស៊ូហ្សាណា ជាដើម។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់បទ “ភ្នែកកូរ” នេះដែរ គឺជាការសរសេរទំនុកច្រៀងដោយលោក ណុប បាយ៉ារិទ្ធ ផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីចេញបទចម្រៀងនេះ លោក ណុប បាយ៉ារិទ្ធ ទទួលបានពាក្យសរសើរយ៉ាងច្រើនលើទឹកដៃនិពន្ធទំនុកច្រៀងរបស់លោក ពីសំណាក់អ្នកគាំទ្រ នៅលើបណ្តាញសង្គមផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ណុប បាយ៉ារិទ្ធ
សុគន្ធ និសា
ពេជ្រ សោភា
ឱក សុគន្ធកញ្ញា
រ៉េត ស៊ូហ្សាណា
ប៉ាច គីមមួយ
បទ «ភ្នែកកូរ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ