ភ្នំពេញ៖ បើនិយាយពីបទចម្រៀង ដ៏ល្បីមួយបទរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ និងអ្នកនាង សុគន្ធ និសា “គូស្នេហ៍សំណាងជាងគេ” បានចេញលក់ ក៏ដូចជាបង្ហោះនៅលើបណ្តាញសង្គមជាផ្លូវការ រយៈពេលជាង២ឆ្នាំមកហើយ។ ក៏ប៉ុន្តែអ្នកគាំទ្រ មិនដែលឃើញតារាចម្រៀងទាំងពីរដូង យកបទដ៏ពីរោះនេះ ច្រៀងរួមគ្នាម្តងណានោះទេ។

ជាក់ស្តែង ស្រាប់តែថ្មីៗនេះ លោក ព្រាប សុវត្ថិ និងអ្នកនាង សុគន្ធ និសា បានបង្កការភ្ញាកផ្អើល ដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញអ្នកទាំងពីរ បកស្រាយរួមគ្នា នូវបទចម្រៀងដែលចេញយូរឆ្នាំនេះ នៅក្នុងកម្មវិធីការមួយកន្លែង។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើនពិតជារំភើបចិត្តមែនទែន នៅពេលដែលឃើញអ្នកទាំងពីរ ច្រៀងរួមគ្នានូវបទចម្រៀងមួយបទនេះ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការបកស្រាយបទចម្រៀងរួមគ្នាម្តងនេះផងដែរ អ្នកទាំងពីរទទួលបានការសរសើរនូវទឹកដមសម្លេងថា សម្លេងរបស់អ្នកទាំងពីរច្រៀងពីរោះដូចចាក់ស៊ីឌី យ៉ាងដូច្នេះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបភាព៖ P Enter

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម

ព្រាប សុវត្ថិ
សុគន្ធ​ និសា
ព្រាប សុវត្ថិ
សុគន្ធ​ និសា
ព្រាប សុវត្ថិ និងសុគន្ធ​ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា