ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាម៉ូដែលដ៏មានប្រជាប្រិយភាព កញ្ញាចាន់ គង់កា បានបង្ហាញខ្លួននៅតំបន់ដងទន្លេមេគង្គ ដែលបានធ្វើសកម្មភាព និងគំរូយ៉ាងល្អសម្រាប់មហាជនជាច្រើន មិនត្រឹមតែប៉ុណ្ណោះ នាងក៏ទទួលបានការកោតសរសើរ ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនផងដែរ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាម៉ូដែលស្រីរូបនេះ មានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ ដោយសារតែសមត្ថភាពនៅក្នុងការដើរម៉ូតរបស់នាង ទាក់ទាញដល់អ្នកទស្សនាខ្លាំង ទើបមានក្រុមហ៊ុនមួយចំនួនពេញចិត្ត និងហៅនាងសម្តែង ជាបន្តបន្ទាប់។

ក៏ប៉ុន្តែទោះបីជាមានភាពមមាញឹកខ្លាំងយ៉ាងណាក្តី តារារូបនេះមិនភ្លេចធ្វើរឿងដែលគួរឲ្យសរសើរ ព្រោះនាងបានបង្ហាញសកម្មភាព ដើររើសសម្រាមនៅតាមដងទន្លេមេគង្គ ទាំងហាលក្តៅ យ៉ាងគួរឲ្យសរសើរ។ ដែលក្នុងនោះក៏មានវត្តមាន ក្មេងៗ និងយុវជនជាច្រើននាក់ទៀត បានចូលរួមរើស។

តាមរយៈសកម្មភាពមួយនេះ មហាជនជាច្រើនក៏បាន ធ្វើការកោតសរសើរយ៉ាងអស់ពីចិត្ត ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់តារាស្រីរូបនេះ នៅក្នុងការធ្វើគំរូដ៏ល្អសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាម៉ូដែលចាន់ គង់កា
តារាម៉ូដែលចាន់ គង់កា
តារាម៉ូដែលចាន់ គង់កា
តារាម៉ូដែលចាន់ គង់កា
ចាន់ គង់កា ដើរប្រមូលសម្រាម
ចាន់ គង់កា ដើរប្រមូលសម្រាម
ចាន់ គង់កា ដើរប្រមូលសម្រាម
ចាន់ គង់កា ដើរប្រមូលសម្រាម
ចាន់ គង់កា ដើរប្រមូលសម្រាម
ចាន់ គង់កា ដើរប្រមូលសម្រាម
ចាន់ គង់កា ដើរប្រមូលសម្រាម
ចាន់ គង់កា ដើរប្រមូលសម្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់កា