កូរ៉េខាងត្បូង ៖ ប្រិយមិត្តអ្នកនិយមចូលចិត្ត Kpop ប្រហែលជាធ្លាប់ដឹងរួចមកហើយថា មានរឿងថ្មីៗ ប្លែកៗជាច្រើន នៅក្នុងវិស័យតន្ត្រីកូរ៉េមួយនេះ ដែលគ្រប់គ្នាតែងតែហៅថា ការបំបែកកំណត់ត្រា។ ប៉ុន្តែរឿងរ៉ាងទាំង ១០ ខាងក្រោមនេះ ជាអ្វីដែលគួរឲ្យចងចាំបំផុត សម្រាប់ក្រុមអ្នកគាំទ្រ Kpop ទាំងឡាយ ព្រោះវាហាក់ដូចជា ការចាប់ផ្ដើម នៃភាពអស្ចារ្យ របស់វិស័យនេះ។ 

តើប្រិយមិត្តធ្លាប់ដឹងទេថា ក្រុមចម្រៀងណាខ្លះ ធ្លាប់បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រធំ របស់ Kpop?

សូមទស្សនារូបភាពខាងក្រោម ៖

១. អាល់ប៊ុមចម្រៀង Kpop លើកដំបូង

អាល់ប៊ុម Yi Pungjin Sewol (Time Tumultuous Time) ត្រូវបានគេជឿជាក់ថា ជាអាល់ប៊ុមចម្រៀងកូរ៉េដំបូងបង្អស់ ដែលមិនធ្លាប់មាន។ វាត្រូវបានចេញផ្សាយ នៅឆ្នាំ ១៩២៥ ដោយលោក Park Chae-seon និងលោក Lee Ryu-saek។ វាក្លាយជាចម្រៀងពេញនិយមបំផុត កាលពីជំនាន់នោះ។ 

រូបភាព តំណាង

២. ការបង្ហាញខ្លួនដំបូងរបស់ Seo Taiji និង the Boys

នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ Kpop បានចាប់ផ្តើមវិវត្តទៅជា អ្វីដែលយើងឃើញនៅសព្វថ្ងៃនេះ។ ជាទូទៅគេចាត់ទុកថា តារា Kpop ជំនាន់មុន គឺជាអ្នកបង្កើតភាពអស្ចារ្យ សម្រាប់ Kpop ជំនាន់ថ្មី។ ក្នុងនោះដែរ Seo Taiji និង the Boys គឺជាផ្នែកមួយដ៏អស្ចារ្យមួយ សម្រាប់ជំនាន់មុន ដែលយើងមិនអាចបំភ្លេចបាន។ បទចម្រៀងល្បីរបស់ពួកគេ គឺបទ I Know។ 

៣. ក្រុមចម្រៀងដំបូង ដែលអាចលក់អាល់ប៊ុមចម្រៀងបាន ១លានបន្ទះ

H.O.T. គឺជាក្រុមចម្រៀង ដ៏មានឥទ្ធិពលបំផុត ក្នុងវិស័យ Kpop អំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយក៏ជាក្រុមចម្រៀងដំបូងគេ ដែលលក់អាល់ប៊ុមបាន ១ លានបន្ទះផងដែរ។ 

រូបភាព H.O.T

៤. ក្រុមចម្រៀងដំបូង ដែលអាចបង្ហាញការសម្តែង ជាលើកដំបូងនៅឯ Seoul Olympic Stadium

មិនត្រឹមតែលក់អាល់ប៊ុម បានច្រើនដំបូងគេទេ H.O.T ក៏ជាក្រុមចម្រៀងដំបូង ដែលបានសម្តែងនៅ ពហុកីឡដ្ឋានធំ កណ្ដាលទីក្រុង Seoul ផងដែរ។ 

រូបភាព H.O.T

៥. ជនជាតិកូរ៉េដំបូងគេ ដែលបានទៅបង្ហាញការសម្ដែងនៅ Tokyo Dome របស់ជប៉ុន

Rain បានក្លាយជាតារាចម្រៀង ជនជាតិកូរ៉េដំបូង ដែលបានរៀបចំការប្រគំតន្រ្តីមួយ នៅឯរោងមហោស្រព Tokyo Dome ដ៏ល្បីល្បាញរបស់ជប៉ុន ក្រោមការចូលរួម ពីក្រុមអ្នកគាំទ្រជាង ៥០.០០០ នាក់ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០០៧។ 

រូបភាព Rain

៦. វីដេអូមានអ្នកចូលមើលច្រើនបំផុត នៅលើ YouTube

វីដេអូចម្រៀង "Gangnam Style" របស់ PSY បានក្លាយជាវីដេអូដែល មានអ្នកចូលមើលច្រើនបំផុត នៅលើ YouTube កាលពីឆ្នាំ ២០១២។ ភាពជោគជ័យរបស់ "Gangnam Style" បានធ្វើឲ្យ មានការកើនឡើង នៃអ្នកនិយមចូលចិត្ត Kpop នៅទូទាំងពិភពលោក។ 

រូបភាព PSY

៧. ក្រុមចម្រៀង Kpop ដំបូងគេដែលបានបង្ហាញការសម្ដែង ក្នុងកម្មវិធីប្រគល់ពានរង្វាន់របស់ សហរដ្ឋអាមេរិក

BTS បានបង្កើតប្រវត្តិសាស្ត្រ ក្លាយជាក្រុមចម្រៀងដំបូង ដែលបានសម្តែងនៅក្នុងកម្មវិធី American Music Awards កាលពីថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៧ ។  

រូបភាព BTS

៨. ក្រុមចម្រៀងដំបូង ដែលឈ្នះពានរង្វាន់ Billboard Music Awards

មិនត្រឹមតែបានសម្ដែង ក្នុងកម្មវិធី American Music Awards ប៉ុណ្ណោះទេ BTS ក៏បានក្លាយជាក្រុមចម្រៀងកូរ៉េដំបូង ដែលបានទទួលពានរង្វាន់ ពីកម្មវិធី Billboard Music Awards ទៀតផង។ 

រូបភាព BTS

៩. ក្រុមចម្រៀងដំបូង ដែលបើកចំហថា មនុស្សភេទដូចគ្នា

នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ Holland បានបង្ហាញខ្លួនជាតារា Kpop លើកដំបូងនៅកូរ៉េ ដែលបើកចំហថា ស្រលាញ់ភេទដូចគ្នា។ បទចម្រៀងដំបូងបង្អស់របស់ Holland គឺបទ Neverland។ 

រូបភាព Holland

១០. ក្រុមចម្រៀង Kpop នារីដំបូង ដែលលក់អាល់ប៊ុមបានច្រើនបំផុត ក្នុងប្រទេសជប៉ុន

មិនត្រឹមតែ ការលក់អាល់ប៊ុមប៉ុណ្ណោះទេ សូម្បីតែសំបុត្រចូលរួមទស្សនា ការប្រគំតន្រ្តីរបស់ TWICE ក៏លក់ដាច់គ្មានសល់ នៅក្នុងប្រទេសជប៉ុន។ 

រូបភាព TWICE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]