ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ រថយន្ត Peugeot ម៉ូដែលថ្មី SUV 2008 ជារថយន្តដែលពេញនិយមនៅប្រទេសបារាំង បានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានរំពឹងថាទទួលបាន ការពេញនិយមពីយុវវ័យសម័យថ្មី។

SUV 2008 មានរូបរាងតូចច្រឡឹង ស្រស់ស្អាត និងងាយស្រួលក្នុងការបើកបរ លើដងផ្លូវ ជាពិសេសសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។ ជាមួយនឹងប្រភេទម៉ាស៊ីនសាំង៣ ស៊ីឡាំង TourboCharged ប្រើប្រាស់ប្រេងសាំងប្រហាក់ប្រហែល ៥.៥ លីត្រក្នុង 100គីឡូម៉ែត្រ។ កម្រិតស៊ីសាំងតិច ក៏ពិតមែនប៉ុន្តែនៅរក្សាបានកម្លាំង និង ល្បឿនបើកបរយ៉ាងរលូត ជាមួយនឹងប្រភេទចង្កឹះលេខអូតូ ៦លេខ កម្លាំងរត់ ១១០hp ជាមួយនិង ល្បឿនរត់កំពូលដល់ ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ 

រថយន្ត Peugeot ម៉ូដែលថ្មី SUV 2008
រថយន្ត Peugeot ម៉ូដែលថ្មី SUV 2008

អ្វីដែលពិសេសសម្រាប់SUV 2008 នេះគឺត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអ្នកបើកបរដែលជាយុវវ័យសម័យថ្មី ជាអ្នកផ្តល់តម្លៃលើ ផាសុកភាពបើកបរ និងប្រណីតភាពខាងក្នុងរថយន្តផ្ទាល់តែម្តង។ 

SUV 2008 បំពាក់មកជាមួយបច្ចេកវិទ្យា Peugeot i-Cockpit មានតែមួយគត់សម្រាប់រថយន្ត Peugeot។ i-Cockpit នេះមានអេក្រង់ប្រភេទ Head Up LCD Display និងអេក្រង់ប្រភេទ Touch-Screen ទំហំ ៧អ៊ីង ងាយស្រួលបញ្ជាដោយប្រើម្រាមដៃក្នុងការកំណត់មុខងារជាច្រើនបែប។ បច្ចេកវិទ្យាទំនាក់ទំនង កាន់តែសម្បូរបែប ដោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទដៃទំនើប ដើម្បីប្រើប្រាស់មុខងារ Mirror Screen សម្រាប់ Apple CarPlay និង Android Auto និង Mirror Link® ផងដែរ។ 

រថយន្ត Peugeot ម៉ូដែលថ្មី SUV 2008

សុវត្ថិភាពជាចំបង ដោយភ្ជាប់មកជាមួយនូវ ពោងសុវត្ថិភាពចំនួន៦ ប្រព័ន្ធហ្វ្រាំង ABS  ប្រព័ន្ធហ្វ្រាំងអេឡិត្រូនិច EBD ប្រព័ន្ធហ្វ្រាំងអាសន្ន EBA ជំនួយចតឡាន Park Assist និង ប្រព័ន្ធបើកបរលើប្រភេទផ្លូវផ្សេងៗគ្នា។

គួរបញ្ជាក់ផងដែរថា SUV 2008 នេះត្រូវបានផលិតសរុបចំនួន ១លាន ២សែន គ្រឿង ហើយទទួលបានការគាំទ្រជុំវិញពិភពលោក និង បានជាប់ចំណាត់ថ្នាក់កំពូលទី 3 ក្នុងប្រភេទ B-SUV នៅអឺរ៉ុប ៣០ប្រទេស។ 

តាមប្រសាសន៏របស់លោក Samuel EAK នាយកគ្រប់គ្រង Peugeot ប្រចាំប្រទេសកម្ពុជាបានអោយដឹងថា ៖

«SUV 2008 សាកសមបំផុតសម្រាប់អ្នកប្រើប្រាស់ជាយុវវ័យ ដែលផ្អែកតាមតម្រូវការកើនឡើងនូវរថយន្តដែលមានតម្លៃសមរម្យ និងគុណភាពល្អប្រណិត ហើយអាចបំពេញតម្រូវការបានទាំងការបើកបរ ក៏ដូចជាផ្តល់នូវផាសុខភាពដល់អ្នកប្រើប្រាស់ បូករួមនិងការសន្សំសំចៃនៃការចំនាយផ្សេងៗផងដែរ។ រៀងរាល់ពេលដែលអតិថិជនទិញនិង ប្រើប្រាស់រថយន្តម៉ាក Peugeot នោះគាត់និងក្លាយទៅជាម្ចាស់រថយន្តនៃភាពលេខធ្លោ ទំនើប និង ជំនឿងទុកចិត្ត ជាមួយនិងសេវាកម្មជួសជុលដែលក្រុមហ៊ុនបានផ្តល់ជូន»។
រថយន្ត Peugeot ម៉ូដែលថ្មី SUV 2008

ដើម្បីឲ្យដឹងកាន់តែច្បាស់អំពី រថយន្ត SUV 2008 ក៏ដូចជា ម៉ូដែលផ្សេងទៀត លោក លោកស្រីអាចអញ្ជើញមកទស្សនារថយន្តផ្ទាល់ នៅក្នុងទីតាំង Showroom សាខាផ្សារទំនើបអ៊ីអន១ ជាន់ទី១ ដែលបើកទទួលជារៀងរាល់ថ្ងៃ ពីម៉ោង ៩ព្រឹក ដល់ម៉ោង 1០យប់៕

សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅកាន់លេខ 076 (PEUGEOT) 7384368 និង តាមដានទំព័រហ្វេសបុ៊ក facebook.com/PEUGEOTCambodia។  

ទីតាំង Showroom សាខាផ្សារទំនើបអ៊ីអន១
ខាងក្នុងនៃរថយន្ត Peugeot ម៉ូដែលថ្មី SUV 2008
ខាងក្នុងនៃរថយន្ត Peugeot ម៉ូដែលថ្មី SUV 2008
ខាងក្នុងនៃរថយន្ត Peugeot ម៉ូដែលថ្មី SUV 2008

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]