បរទេស៖ កីឡាករ Lionel Messi ត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយពីជួបប្រទះបញ្ហារបួស ក្នុងជំនួបដែលអាហ្សង់ទីន ចាញ់វេណេស៊ុយអេឡា ៣-១។ ក្រោយជួបប្រទះបញ្ហារបួសនេះ មានន័យថា Messi ត្រូវត្រឡប់មកចូលរួមជាមួយ Barcelona វិញមុនកាលកំណត់ ដើម្បីសម្រាកព្យាបាលរបួសមុនជំនួបជាមួយ Manchester United នៅក្របខណ្ឌ UEFA Champions League។

កីឡាករ Lionel Messi នៅអាកាសយានដ្ឋាន
កីឡាករ Lionel Messi និងអ្នកគាំទ្រ

ក្នុងការត្រឡប់មកកាន់អេស្ប៉ាញវិញនេះ គេសង្កេតឃើញមានក្រុមអ្នកកាសែត និងអ្នកគាំទ្រជាច្រើនរង់ចាំទទួលវត្តមាន Messi ក៏ដូចជាភរិយារបស់ Messi ដែលអង្គុយរង់ចាំក្នុងរថយន្តរួចជាស្រេច។ បើទោះបីជាយ៉ាងណាក្តី អាហ្សង់ទីននៅមិនទាន់អស់ភារកិច្ចសម្រាប់ប្រកួតមិត្តភាពអន្តរជាតិនៅឡើយទេ ដោយត្រៀមជួបជាមួយក្រុមជម្រើសជាតិម៉ារ៉ុក ដែលជាភារកិច្ចបន្ត បើទោះបីជាអវត្តមានកីឡាករ Messi យ៉ាងណាក្តី។ ដោយឡែក សម្រាប់ Messi វិញ រូបគេអាចនឹងត្រឡប់មកសម្រាកព្យាបាល និងត្រៀមខ្លួនសម្រាប់ប្រកួតទល់នឹង Espanyol នាថ្ងៃទី ៣០ ខែមីនានេះ មុននឹងត្រៀមប៉ះ Manchester United នៅថ្ងៃទី ១១ ខែមេសាខាងមុខ៕

កីឡាករ Lionel Messi និងភរិយា
កីឡាករ Lionel Messi ក្នុងប្រកួតជាមួយវេណេស៊ុយអេឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]