កំពង់ស្ពឺ៖ ការចូលរួមតន្ត្រីរ៉ក រ៉កដ៏ធំមហិមាកាន់តែខ្លាំងជាងមុន កាន់តែសប្បាយជាងមុនពីខេត្តមួយទៅខេត្តមួយ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមាប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE 2019 របស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងទាក់ទាញអារម្មណ៍អ្នកចូលរួមនៅខេត្តកំពង់ស្ពឺយ៉ាងច្រើនណែនណាន់ខ្លាំងមែនទែនកាលពីរាត្រីថ្ងៃទី២៣កន្លងមកថ្មីៗនេះ។

ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង បានរៀបចំការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមហិមាជាលើកទី២ នាឆ្នាំ២០១៩នេះ ហើយក៏បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលកក្រើកមហិមាជាច្រើនខេត្តរួចមកហើយរហូតដល់ពេលថ្មីៗនេះនៅទីរួម ខេត្តកំពង់ស្ពឺ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីរ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំនេះ ក្រោមការចូលរួមសម្ដែងសមត្ថភាពនិងទេពកោសល្យរ៉ក របស់កំពូលតារាចម្រៀងរ៉កជាច្រើនដួង ទាំងពីរថ្ងៃនេះក៏បានធ្វើឲ្យបងប្អូនយើង ជក់ចិត្តដិតអារម្មណ៍សប្បាយប្លែក តាមចង្វាក់រ៉ក រ៉កមិនធ្លាប់មានពីមុនមកទេ។ 

គេសង្កេតឃើញថា មានបងប្អូនយើងជាច្រើន ដែលមកចូលរួមផ្ទាល់នៅទឹកដីទីរួមខេត្តកំពង់ស្ពឺទទួលបានភាពសប្បាយៗ ហ៊ោកញ្ជ្រៀវ អង្រួនអារម្មណ៍តាមចង្វាក់ភ្លេង ROCK ថ្មីប្លែកជាងគេ ធំជាងមុន ខ្លាំងជាងមុនដែលនេះពិតជាតន្ត្រីរ៉ករ៉កដ៏ធំមហិមាមែន។ អ្នកចូលរួមជាច្រើនបានសរសើថា ”ការប្រគំតន្ត្រីនេះសប្បាយណាស់ ហើយពិតជាប្លែកៗជាងគេមិនធ្លាប់បានឃើញពីមុនមកទេ នេះជាការប្រគំតន្ត្រីរ៉កតែមួយគត់ដែលដ៏ធំហើយអស្ចារ្យទៀតផង ធ្លាប់តែលឺគេថាប៊ូសស្ត្រង រ៉ក សប្បាយជាងគេខ្លាំងជាងគេ ពេលនេះបានចូលរួមហើយសប្បាយមហិមាដូចគេល្បីមែន”។

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង ក៏បានថ្លែងបំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនអ្នកខេត្តកំពង់ស្ពឺទាំងអស់ ដែលបានមកចូលរួមទាំងអស់ទាំងភ្ញៀវជាតិនិង អន្តរជាតិ ដែលតែងតែចូលរួមគាំទ្រ មហាព្រឹត្តិការណ៍ការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមា BOOSTRONG ROCK ON FIRE នេះ ។

សម្រាប់អ្នកខេត្តផ្សេងទៀត កុំភ្លេចចូលរួមសប្បាយទាំងអស់គ្នា នាសប្តាហ៍ក្រោយនេះទៀតនៅទឹកដី ខេត្តកំពតវិញ ម្ដងក្នុងទឹកដីមាត់ព្រែក ព្រមទាំងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយក៏មានឱកាសឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យKawasaki ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាប់រាប់លានរង្វាន់ផងដែរ ៕

លោក ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ
កញ្ញា រ៉េត ស៊ូហ្សាណា
លោក ហ្សូណូ
លោក ហ្សូណូ និង លោក វង្ស តារារតនា
កញ្ញា វីហ្សា
អ្នកចូលរួមយ៉ាងច្រើនកុះករ
អ្នកចូលរួមយ៉ាងច្រើនកុះករ
អ្នកចូលរួមយ៉ាងច្រើនកុះករ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]