កំពង់ស្ពឺ៖ នៅខេត្តកំពង់ស្ពឺថ្មីៗ មានភាពភ្ញាក់ផ្អើលមួយធ្វើឲ្យបងប្អូនយើងចាប់អារម្មណ៍ និងសរសើរគ្រប់ៗគ្នា នៅក្នុងការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមារបស់ភសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង BOOSTRONG ROCK ON FIRE កាលពីថ្ងៃទី២៣ មិនាថ្មីៗនេះ ដែលមានលោកហ្សូណូ និងលោក វង្ស តារារតនា រ៉កជាមួយគ្នាពីលើប៊ូតកុងតេនឺ ស្ទើរតែមិនគួឲ្យជឿសោះឡើយ។

កាលពីថ្ងៃសៅរ៍ថ្មីៗកន្លងទៅ នៅក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមារបស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង មានការចូលរួមសម្ដែងសុទ្ធកំពូលតារាចម្រៀងរ៉ក រ៉ក ច្រៀងនិងសម្ដែងតាមចង្វាក់រ៉កយ៉ាងកក្រើកគ្រប់ៗគ្នា។ រីឯលោកហ្សូណូនិងលោកវង្ស តារារតនា វិញក៏មិនធម្មតាដែរ កំពូលតារាចម្រៀងរ៉កទាំងពីរបានចាប់ដៃគ្នារួមសំនៀងរួមឆាកតែមួយស្រែកចង្វាក់រ៉ក រ៉កដល់ទៅ៣បទឆ្លើយឆ្លងគ្នាពីលើ​ប៊ូតកុងតេនឺមកកាន់ឆាកតន្ត្រីរ៉ក រ៉ក ដ៏ធំមហិមាប៊ូសស្ត្រង ធ្វើឲ្យបងប្អូនយើង​ឈរទស្សនាស្ទើរភ្លឹកស្រែក និងលោតតាមកំពូលតារាចម្រៀងយើងគ្រប់ៗគ្នា។ 

ជាការពិតណាស់ សម្លេងអ្នកទាំងពីរ ទាំងលោកវង្ស តារារតនា និងលោកហ្សូណូសុទ្ធតែជាកំពូលរ៉កប្រចាំប្រទេសហើយ ម្នាក់ៗស្រែកស្ទើរបែកបាស រហូតមានអ្នកខ្លះសរសើរថាសម្លេងអីក៏ល្អម្លេះ ស្រែកគ្មានគូប្រៀបឡើយនេះ បានសមជាការប្រគំតន្ត្រីបែបរ៉ករ៉កដ៏ធំមហិមាមែន។

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ រឹតតែខ្លាំងទៅៗហើយ ចំពោះអ្នកដែលមិនបានចូលរួមក្នុងការប្រគំតន្ត្រីរ៉កដ៏ធំមហិមាសប្តាហ៍នេះប្រាកដជាស្ដាយក្រោមមិនខាន។ ដូចនេះកុំភ្លេចចូលរួមសប្បាយៗ និងទទួលយកអ្វីដែលប្លែកអស្ចារ្យបន្តទៀតនាសប្តាហ៍ក្រោយនេះនៅមាត់ព្រែកខេត្តកំពត និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយក៏មានឱកាសឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យKawasaki ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាប់ជាច្រើនទៀត៕

លោក វង្ស តារារតនា
លោក វង្ស តារារតនា
លោក វង្ស តារារតនា
លោក វង្ស តារារតនា និងលោក ហ្សូណូ
លោក វង្ស តារារតនា និងលោក ហ្សូណូ
លោក វង្ស តារារតនា និងលោក ហ្សូណូ
លោក វង្ស តារារតនា និងលោក ហ្សូណូ
លោក វង្ស តារារតនា
អ្នកចូលរួម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]