កំពង់ស្ពឺ៖ គ្រប់គ្នាបានដឹងមកហើយថានៅថ្ងៃទី២៣ មិនានេះ មានការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមារបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង BOOSTRONG ROCK ON FIRE បានរៀបចំឡើងនៅក្នុងដីឡូត៍ឧកញ៉ា ឈួន គឹមសាន ទីរួមខេត្តកំពង់ស្ពឺ។

គេសង្កេតឃើញថា នៅក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមារបស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង នៅថ្ងៃសៅរ៍នេះ មានចំនួនអ្នកចូលរួមយ៉ាងច្រើនកុះករហើយម្នាក់ៗមានទឹកមុខសប្បាយរីករាយ ញញឹមញញែម ម្នាក់ៗហាក់ស្ថិតក្នុងទីកន្លែងមួយបំភ្លេច អស់ទុក្ខកង្វល់គ្មានសល់អ្វីឡើយ។ 

ក្រៅពីអ្នកចូលរួមទស្សនាកម្សាន្តសប្បាយ បើយើងក្រឡេកទៅមើលអ្នកលក់ដូរវិញម្ដង ម្នាក់ៗ កំពុងតែញាប់ដៃញាប់ជើងលក់ដូរ តាមមុខរបររៀងៗខ្លួន ស្ទើររៀបចំមិនទាន់ឲ្យភ្ញៀវ។ ស្ថិតក្នុងស្ថានភាពមមាញឹកខ្លាំង ក៏ពិតមែនតែម្នាក់មានទឹកមុខញញឹមញញែមសប្បាយចិត្តក្នុងការលក់ដូរគ្រប់ៗគ្នា តាំងតែពីក្បាលព្រលប់មកម្ល៉េះ។

អ្នកលក់ដូរម្នាក់ ក្នុងចំណោមអ្នកលក់ដូរជាច្រើន ដែលកំពុងមមាញឹកបានឲ្យដឹងថា”គាត់ទៅលក់តាមការប្រគំតន្ត្រីប៊ូសស្ត្រងនេះ គ្រប់ខេត្តទាំងអស់ជាច្រើនខេត្តមកហើយ ទីណាក៏មានអ្នកមកលេងច្រើនពេញៗទាំងអស់ គាត់សប្បាយចិត្តខ្លាំងណាស់ដែលបានដាច់អស់រាល់យប់ចឹង។ ក្នុងការប្រគំតន្ត្រី នៅសប្ដាហ៍ក្រោយនៅមាត់ព្រែកខេត្តកំពតនេះ គាត់នឹងទៅលក់ដូរបន្តទៀតហើយ។”

គួរបញ្ជាក់ផងដែរថា នៅសប្ដាហ៍ក្រោយនាថ្ងៃទី២៩-៣០ មិនានេះការប្រគំតន្ត្រីរ៉ក រ៉កដ៏ធំមហិមានឹងបន្តដំណើរ រៀបចំប្រគំជូនបងប្អូនអ្នកខេត្តកំពត កម្សាន្តសប្បាយទៀតហើយនៅមាត់ព្រែក ខេត្ត កំពត សូមបងប្អូនរង់ចាំចូលរួម ទទួលយកភាពសប្បាយនិងក្រេបរសជាតិដ៏វិសេសវិសាល នៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងទាំងអស់គ្នា ហើយក៏មានឱកាសឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យKawasaki ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាប់ជាច្រើនទៀត៕

អ្នកលក់ដូរ
កន្លែងញ៉ាំអាហារ
កន្លែងលេងគប់ប៉េងប៉ោង
កន្លែងលេង
ការប្រគំតន្ត្រីបែបរ៉ក រ៉ក ប៊ូសស្ត្រង
ការប្រគំតន្ត្រីបែបរ៉ក រ៉ក ប៊ូសស្ត្រង
ការប្រគំតន្ត្រីបែបរ៉ក រ៉ក ប៊ូសស្ត្រង
ការប្រគំតន្ត្រីបែបរ៉ក រ៉ក ប៊ូសស្ត្រង
ការប្រគំតន្ត្រីបែបរ៉ក រ៉ក ប៊ូសស្ត្រង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]