ថៃ៖ ពាក្យចាស់លោកពោលថា «បើមិនជឿ សូមកុំប្រមាថ» ។ សម្រាប់អ្នកមានអបិយជំនឿខ្ពស់ បណ្តោងព្រះ គឺជាវត្ថុស័ក្ដិសិទ្ធិសម្រាប់ការពារគ្រោះកាចនានា។

ជាក់ស្តែង មានបុរសជនជាតិថៃម្នាក់ តែងតែពាក់ខ្សែកព្រះជាប់ខ្លួនជានិច្ច ហើយថ្ងៃមួយស្រាប់តែលោកដោះវាចេញ ស្រាបតែជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវឡានបុកស្លាប់គួរឱ្យអាណោចអាធ័មជាទីបំផុត។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា បុរសម្នាក់ឈ្មោះ Snom តែងតែរក្សា និងពាក់ខ្សែកព្រះជាប់ខ្លួនជានិច្ច។ អ្វីដែលពិសេសទៀតនោះ គឺលោកមានទាំងមួកសុវត្ថិភាពធ្វើពីបណ្តោងព្រះ និងអាវក្រោះធ្វើពីបណ្តោងព្រះថែមទៀត។ 

លោក Snom
លោក Snom

ប៉ុន្តែគួរឱ្យស្តោយកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ លោកមិនបានពាក់មួកសុវត្ថិភាពធ្វើពីបណ្តោងព្រះ និងអាវក្រោះធ្វើពីបណ្តោងព្រះនេះទេ ខណៈពេលលោកធ្វើដំណើរទៅក្រៅ។ ស្រាប់តែថ្ងៃនោះ លោកត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវឡានបុកស្លាប់នៅនឹងកន្លែងតែម្តង។

យ៉ាងណាមិញ សមត្ថកិច្ចក៏បានចាប់ខ្លួនជនបង្ក និងផ្តន្ទាទោសរូបគេតាមផ្លូវច្បាប់ផងដែរ។

គួរឱ្យដឹងផងដែរថា ជនរងគ្រោះត្រូវបានគេដឹងថា រូបលោកតែងតែធ្វើដំណើរពាសពេញប្រទេសថៃ ដើម្បីប្រមូលបណ្តោងព្រះពីវត្តអារាមនានា ទុកធ្វើជាអាវក្រោះ មួកការពារសុវត្ថិភាព និងវត្ថុសីក្តិសិទ្ធិផ្សេងៗទៀតជាដើម។ ហើយមានមនុស្សម្នាជាច្រើនស្គាល់រូបលោក ព្រោះតែសកម្មភាពបែបនេះ។ 

លោក Snom

យ៉ាងណាមិញ វាគឺជារឿងដ៏គួរឱ្យសោកស្តាយដែលលោកបានជួបនូវឧបទ្ទវហេតុបែបនេះ។ គ្រប់គ្នាក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]