ភ្នំពេញ៖ ក្រុមហ៊ុនរថយន្តជាច្រេីនបានដាក់តាំងបង្ហាញនៅផ្សារទំនេីប អ៊ីអន១ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែមីនា ខាងមុខនេះ ជាមួយរថយន្តស៊េរីទំនើបៗ ហើយអតិថិជននឹងមានឱកាសទទួលបានកាដូពិសេសជាច្រើនសម្រាប់ការជាវរថយន្ត ដែលកម្មវិធីតាំងពិព័រណ៍នេះរៀបចំឡេីងដោយក្រុមហ៊ុន Direct Marketing Specialist Co., Ltd. (DMS) និងមានការចូលរួមសហការជាមួយក្រុមហ៊ុនរថយន្តជាច្រេីនទៀត។

ពិព័រណ៍រថយន្តទំនើបៗនៅផ្សារអ៊ីអនម៉លទី១

ក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តដ៏ធំសម្បើមអស្ចារ្យមួយដែរ ក្រុមហ៊ុនទាំងអស់បានត្រៀមខ្លួនរួចជាស្រេចក្នុងការរង់ចាំទទួលអតិថិជនដើម្បីស្វាគមន៍ និងផ្តល់ព័ត៌មានលម្អិតផ្សេងៗទាក់ទងនឹងម៉ូដែលរថយន្តរបស់ក្រុមហ៊ុននីមួយៗ ដូចេ្នះហើយលោកអ្នកកាន់តែមានភាពងាយស្រួលប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ និងគម្រោងក្នុងការទិញរថយន្តម៉ាកណាមួយយកទៅប្រើប្រាស់។

ការតាំងពិព័រណ៍រថយន្តដ៏ធំអស្ចារ្យប្រចាំឆ្នាំ ២០១៩ នេះ មានការចូលរួមពីសំណាក់រថយន្ត ដែលមានម៉ាកល្បីៗដូចជា Porsche, Audi, Nissan, MG, Foton និង E-Green ជាដើម ដែលសុទ្ធតែជាម៉ាករថយន្តកំពុងមានឈ្មោះល្បី និងទទួលស្គាល់ពីគុណភាពនៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

ពិព័រណ៍រថយន្តទំនើបៗនៅផ្សារអ៊ីអនម៉លទី១

លោក ពៅ ម៉ាលី រដ្ឋលេខាធិកានៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា លោកសាទរសម្រាប់កម្មវិធីពិរណ៍រថយន្តឆ្នាំ ២០១៩ នេះ ព្រោះថាជារឿងមួយដែលល្អសម្រាប់ប្រជាពលរដ្ឋ បានសាកសួព័ត៌មានអំពីរថយន្តរបស់ក្រុមហ៊ុននីមួយៗ ដែលពួកគាត់ពេញចិត្ត និងចាប់អារម្មណ៍ចង់ទិញគឺល្អមែនទែន។

លោកបន្តថា ការជ្រេីសរេីសរថយន្តថ្មី គឺប្រសេីរជាងជ្រេីសទិញរថយន្តមួយទឹក មកប្រេីប្រាស់ ព្រោះថាយេីងមិនអាចដឹងទេថា រថយន្តនោះខូចខាតអ្វី មានបញ្ហាអ្វី សុវត្ថិភាពយ៉ាងណានោះទេ។ ដូច្នេះហេីយលោកសូមលេីកទឹកចិត្តឲ្យជ្រេីសយករថយន្តថ្មីប្រេីប្រាស់ប្រសេីរាងរថយន្តជជុះ ឬរថយន្តមួយទឹក។

ដោយឡែកតំណាងក្រុមហ៊ុនរថយន្តមកពីក្រុមហ៊ុនរថយន្ត Nissan និងក្រុមហ៊ុន Porsche បានប្រាប់ស្រដៀងគ្នាថា ក្រុមហ៊ុនយល់ឃេីញថា ការចូលរួមពិព័រណ៍ រថយន្តប្រចាំឆ្នាំ គឺរំពឹងថាទទួលបានជោគជ័យ ទាំងការលក់ និងអតិថិជន ហេីយយេីងក៏រំពឹងថាពិព័រណ៍នេះនឹងធ្វេីឲ្យអតិថិជនស្គាល់រថយន្តរបស់ក្រុមហ៊ុនកាន់តែច្រេីន។

សូមបញ្ជាក់ផងដែរថា ចំពោះការដាក់តាំងពិព័រណ៍រថយន្តប្រចាំដើមឆ្នាំ ២០១៩ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២ហើយ ដែលកាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន Direct Marketing Specialist Co., Ltd. (DMS) ក៏បានរៀបចំនៅផ្សារទំនើបអ៊ីអនភ្នំពេញទី១នេះដែរ ដោយទទួលបានលទ្ធផលជាទីគាប់ចិត្តទាំងការលក់ និងការចូលរួមពីសាធារណជន។ ឆ្នាំនេះមានម៉ាករថយន្តប្រណីតៗចូលរួមកាន់តែច្រើន ហើយសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា ការបើកបររថយន្តតាម VR ដែលអនុញ្ញាតឲ្យអ្នកបើកបរអាចមើលឃើញរថយន្តក្នុងក្តីស្រមៃដូចនៅជិតពិតៗរួមទាំងសកម្មភាពផ្សេងៗជាច្រើនទៀត៕

ពិព័រណ៍រថយន្តទំនើបៗនៅផ្សារអ៊ីអនម៉លទី១
ពិព័រណ៍រថយន្តទំនើបៗនៅផ្សារអ៊ីអនម៉លទី១
ពិព័រណ៍រថយន្តទំនើបៗនៅផ្សារអ៊ីអនម៉លទី១
ពិព័រណ៍រថយន្តទំនើបៗនៅផ្សារអ៊ីអនម៉លទី១
ពិព័រណ៍រថយន្តទំនើបៗនៅផ្សារអ៊ីអនម៉លទី១
ពិព័រណ៍រថយន្តទំនើបៗនៅផ្សារអ៊ីអនម៉លទី១
ពិព័រណ៍រថយន្តទំនើបៗនៅផ្សារអ៊ីអនម៉លទី១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]