ការបណ្តេញជាតិពុលចេញពីរាងកាយមានអត្ថបរយោជន៍ចំពោះសុខភាពយើងច្រើនយ៉ាងមែនទែន ដូចជាបំបាត់ជំងឺធ្លាក់ទឹកចិត្ត បង្កើនថាមពលរាងកាយ បណ្តេញ និងបន្សាបជាតិពុលចេញពីក្រពះ ថ្លើម ពោះវៀន ជាពិសេសគឺកាត់បន្ថយជាតិខ្លាញ់ដែលមិនល្អក្នុងរាងកាយជំនួយដល់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពទៀតផង។

កន្លងមកលោកអ្នកប្រាកដជាបានដឹងរូបមន្តជាច្រើននៅក្នុងការបណ្តេញជាតិពុលចេញពីរាងកាយតាមរយៈការធ្វើភេសជ្ជៈតាមបែបធម្មជាតិមួយចំនួន។ ដោយឡែកថ្ងៃនេះយើងខ្ញុំនឹងពាំនាំរូបមន្តថ្មីដែលមានប្រសិទ្ធភាពខ្ពស់មិនចាញ់រូបមន្តចាស់ៗប៉ុន្មាននោះទេ ងាយធ្វើ ឯគុណសម្បត្តិក៏ច្រើនព្រោះផ្សំឡើងដោយរបស់ធម្មជាតិសុទ្ធតែមានគុណប្រយោជន៍យ៉ាងច្រើនលើសលប់សម្រាប់សុខភាព។

ចង់ដឹងថាវិធីធ្វើទឹកសុខភាពបណ្តេញជាតិពុលចេញពីរាងកាយមានគ្រឿងផ្សំអ្វីខ្លះ និងមានរូបមន្តវិធីធ្វើយ៉ាងណា តោះ! មកតាមដានទាំងអស់គ្នា៖

វិធីបណ្តេញជាតិពូលពីក្នុងខ្លួន និងសម្រកទម្ងន់

# វិធីធ្វើទឹកសុខភាពបណ្តេញជាតិពុលចេញពីរាងកាយ

គ្រឿងផ្សំ

- ម្នាស់ ចំនួន ១ពែង (ចិតសម្បកយកតែសាច់កាត់ជាដុំៗ)

ម្នាស់

- ស្ពៃ ស្ពីណា (Spinach រកបានដោយងាយនៅផ្សារទំនើប) ចំនួន១បាច់ ឬ១ពែង

ស្ពៃស្ពីណា

- ផ្លែប៉ោមបៃតង ១ផ្លែ (លាងទឹកឱ្យស្អាតចិតដុំៗទាំងសម្បក)

ផ្លែប៉ោមបៃតង

- តែបៃតងឆុង ១កែវ (តែ១កញ្ចប់ឆុងជាមួយទឹកក្តៅឧណ្ហៗ១ពែង)

ទឹកតែបៃតង

- ខ្ញី ១ ទៅ២ដុំ (ចិតសម្បកចេញហើយកាត់ជាដុំៗ)

ខ្ញី

- ទឹកដូងស្រស់ ១កែវ

ទឹកដូង

- ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ

ទឹកក្រូចឆ្មារ

- ទឹកឃ្មុំ ២កូនស្លាបព្រា

ទឹកឃ្មុំ

- ផ្លែតាសក់ កន្លះផ្លែ (លាងទឹកស្អាតចិតជាដុំៗទាំងសម្បក)

ផ្លែតាសក់

- ស្លឹកជីរអង្កាម ៦ ទៅ៨សន្លឹក

ជីរអង្កាម

ការអនុវត្ត

- ជាដំបូងដាក់គ្រឿងផ្សំដូចជា ស្ពៃស្ពៃណា ដុំខ្ញី ទឹកតែបៃតង ទឹកដូងទៅក្រឡុកឱ្យហ្មត់មួយដំណាក់កាលសិន បន្ទាប់មកសឹមដាក់ម្នាស់ ផ្លែប៉ោម និងតាសក់ចូលទៅក្រឡុកចូលគ្នាម្តងទៀត

ការអនុវត្ត
ការអនុវត្ត

- ជាចុងក្រោយបន្ថែមទឹកឃ្មុំ ទឹកក្រូចឆ្មារ និងស្លឹកជីរអង្កាម ហើយក្រឡុកម្តងទៀត រួចចាក់ដាក់កែវទុកទទួលទានជាការស្រេច។

ការអនុវត្ត

ចំណាំ៖

- ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់អ្នកគួរតែទទួលទានភេសជ្ជៈនេះ ១ថ្ងៃ មួយកែវ ឬក៏ទុកក្នុងទូទឹកកកទទួលទានម្តងបន្តិចៗរហូតអស់១កែវក្នុងមួយថ្ងៃក៏បានដែរ

- លោកអ្នកក៏អាចបន្ថែមបន្លែ ផ្លែឈើដែលអ្នកចូលចិត្តក្រឡុកជាមួយភេសជ្ជៈមួយនេះបន្ថែមក៏បានដែរ។

ទឹកសុខភាព

# គុណសម្បត្តិ

ដោយសារតែភេសជ្ជៈមួយនេះសុទ្ធសឹងតែផ្សំពីធាតុផ្សំធម្មជាតិល្អៗពិសេសៗ វាអាចជួយដល់សុខភាពបន្ថែមច្រើនយ៉ាងដូចជា៖

- បណ្តេញជាតិពុលចេញពីរាងកាយ កាត់ជាតិខ្លាញ់ បំបាត់អាការដុះក្បាលពោះ

- បណ្តេញជាតិពុលចេញពីក្នុងឈាម កាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លដែលមិនល្អអាចបង្ករជាជំងឺខ្លាញ់កកសរសៃឈាម

- ជួយបន្ថយចំណង់អាហារ និងអាការចេះតែឃ្លានចំណីអាហារផ្តេសផ្តាស ជាពិសេសធ្វើឱ្យពោះតឹងឆ្អែតបានយូរ

- សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មជំនួយសុខភាពរាងកាយ ការពារពីជំងឺតម្កាត់ផ្សេងៗ

- បំផ្លាញរ៉ាឌីកាល់សេរីដែលបង្កមេរោគ រូមទាំងបញ្ហាដល់សុខភាព និងសរសៃឈាម

- ជំនួយក្រពះពោះវៀនឱ្យដំណើរការល្អជាងមុន

- ផ្តល់សំណើមដល់រាងកាយ បង្ការបញ្ហាកង្វះជាតិទឹកក្នុងខ្លួន

- លាងសម្អាតសរីរាង្គកាយពីខាងក្នុង ជាពិសេសគឺផ្តល់ថាមពលរាងកាយឱ្យដំណើរការល្អ៕

ទឹកសុខភាព

កុំភ្លេចសាកល្បងទាំងអស់គ្នាណា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]