ភ្នំពេញ៖ បច្ចុប្បន្ននេះតារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅកញ្ញា តូតា ហាក់បីដូចជាមិនសូវមមាញឹកច្រើនឡើយ នៅក្នុងការងារសិល្បៈ ដោយភាគច្រើនគេសង្កេតឃើញថា នាងបានយកពេលវេលាទំនេរទាំងប៉ុន្មាន ដើរលេងលំហែកាយយ៉ាងមាន សេចក្តីសុខនៅឯបរទេស ជាមួយនឹងគូស្នេហ៍បណ្តូលចិត្តរបស់នាងផងដែរ។

ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្ននេះ តួស្រីក្នុងរឿង «កូនពស់កេងកង» រូបនេះ មិនសូវជាបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍យ៉ាងណាក្តី ប៉ុន្តែនាងនៅតែមានប្រជាប្រិយភាព នៅក្នុងចិត្តអ្នកគាំទ្រគ្រប់ស្រទាប់វ័យផងដែរ។

ជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះ កញ្ញា ម៉ាក សែនសូនីតា បានចូលរួមនៅក្នុងពិធីមង្គលការរបស់អ្នកជិតដិតម្នាក់ ដោយក្នុងនោះ យើងឃើញថាតារាស្រីរូបនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ភ្ញៀវដែលបានចូលរួមនៅក្នុងពិធី ហើយបើនិយាយឲ្យចំទៅគឺ ម៉ាក សែនសូនីតា ត្រូវបានភ្ញៀវដែលបានចូលរួមក្នុងពិធីមង្គលការ បង្ហាញពីការស្រលាញ់គាំទ្រចំពោះនាង ដោយបាននាំគ្នាចោមរោមសុំនាងថតរូប ក៏ដូចជាសុំហត្ថលេខាពីតារាស្រីរូបនេះផងដែរ៕  

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា