បណ្តាប្រទេសជាច្រើននៅលើពិភពលោក តែងតែប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនឱ្យកាន់តែមានភាពជឿនលឿន ទាំងកម្រិតជីវភាពប្រជាជន និងទំនើបកម្មនានាផងដែរ។ ហើយសំណង់អគារកាន់តែខ្ពស់ និងកាន់តែលូតលាស់ឡើង វាក៏ជាផ្នែកមួយដែលស្តែងឱ្យដឹងថាប្រទេសមួយនេះ កំពុងតែមានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។

នៅក្នុងនោះផងដែរ ក្រៅពីបង្ហាញពីការអភិវឌ្ឍន៍របស់ខ្លួន ប្រទេសខ្លះក៏បានទាញប្រយោជន៍ពីសំណង់អគារទាំងនោះផងដែរ ដោយព្យាយមរចនាម៉ូដឱ្យអស្ចារ្យ ឬមានភាពស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តអារម្មណ៍ផងដែរ។

ដូច្នេះថ្ងៃនេះយើងសូមលើកយកកំពូលអគារខ្ពស់កប់ពពក Skylines លំហមេឃដែលជាប់ឈ្មោះជាអគារដ៏ស្រស់ស្អាតជាងគេលើលោកទាំងបែបបុរាណ សម័យ រួមទាំងទេសភាពធម្មជាតិដូចជា៖

១. តៃប៉ិ តៃវ៉ាន់

តៃប៉ិ គឺជាអគារដែលមានកម្ពស់ខ្ពស់ជាងគេប្រចាំនៅតៃវ៉ាន់ ដែលមានរហូតដល់ទៅ ១០១ជាន់ឯណោះ។ អគារដ៏ខ្ពស់សន្លឹមជាងគេប្រចាំទីក្រុងមួយនេះ បានបង្កើតទស្សនីយភាពជាអគារលើមេឃកប់ពពកដ៏ស្រស់ស្អាតេជាងគេតែម្តង។

តៃប៉ិ តៃវ៉ាន់

២. ឌូបៃ ប្រទេសអារ៉ាប់រួម

មិនបាច់ប្រាប់ ក៏មានមនុស្សជាច្រើនបានដឹងរួចមកហើយថា ឌូបៃមានអគារខ្ពស់ៗ និងទំនើបជាងគេបំផុតមួយនៅមជ្ឈឹមបូព៌ា ដែលជាអគារខ្ពស់កប់ពពកស្រស់ស្អាតមួយជាងគេផងដែរ។

ឌូបៃ ប្រទេសអារ៉ាប់រួម

៣. ទីក្រុង Cape Town អាហ្វ្រិកខាងត្បូង

ទីក្រុងមួយនេះមានតែទូក ហើយនិងសមុទ្រ តែហេតុអ្វីវាគឺជាទីក្រុងកប់ពពកដ៏ស្រស់ស្អាតដែរ? ជាការពិតណាស់ Cape Town មានអ្វីលើសពីនេះ នោះគឺទេសភាពភ្នំដ៏ស្រស់ស្អាតមួយមានរាងដូចជាតុ បានធ្វើឱ្យទេសភាពទីក្រុងទាំងមូលហាក់មានភាពអស្ចារ្យប្លែកម្យ៉ាង ប្រៀបបីដូចជាសំណង់អគារខ្ពស់កប់ពពកបែបធម្មជាតិដែលលោកអ្នកមិនអាចបំភ្លេចបាន។

ទីក្រុង Cape Town អាហ្វ្រិកខាងត្បូង

៤. ទីក្រុង Toronto ប្រទេសកាណាដា

អគារ CN Tower គឺជាអគារដ៏ស្រស់ស្អាតមួយនៅក្នុងទីក្រុង Toronto ប្រទេសកាណាដា ដោយវាមិនត្រឹមតែជាអគារខ្ពស់កប់ពពកមួយប៉ុណ្ណោះទេ តែរូបរាងវាក៏ចម្លែក ដែលពិសេសស្រមោលពន្លឺដែលចាំងឆ្លុះទៅក្នុងផ្ទៃទឹកក្បែរនោះ រឹតតែញាំងទេសភាពទីក្រុង និងអគារនេះទាំងមូលឱ្យមើលទៅកាន់តែមានភាពស្រស់ស្អាតដកចិត្តមិនរួច។

ទីក្រុង Toronto ប្រទេសកាណាដា

៥. ទីក្រុង Florence ប្រទេសអ៊ីតាលី

ទីក្រុងមួយនេះមើលមួយភ្លែតក៏មើលទៅដឹងថាមានភាពស្រស់ស្អាតពោរពេញទៅដោយសិល្បៈ និងរក្សារប្បធម៌ប្រចាំទីក្រុងទាំងមូលផងដែរ។ ទោះមិនសូវជាសម្បូរអគារខ្ពស់ស្កឹមស្កៃខ្លាំងដូចប្រទេសដទៃ តែទីក្រុងមួយនេះមានអគារស្រស់ៗស្អាតខ្លាំងណាស់ ថែមទាំងជាទីកន្លែងដែលធ្វើឱ្យអារម្មណ៍រីករាយទាំងការរចនាអគារ រសជាតិម្ហូបអាហារ និងតន្ត្រីសុទ្ធតែធ្វើឱ្យអ្នកទេសចដក់ជាប់ចិត្តដូចគ្នា។ ពិសេសការទស្សនាទីក្រុងទាំងមូលពីអគារខ្ពស់មួយនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលចំពោះសម្រស់ដ៏អស្ចារ្យនៃទីក្រុងនេះជាមិនខាន។

ទីក្រុង Florence ប្រទេសអ៊ីតាលី

៦. ទីក្រុងស៊ាងហៃ ប្រទេសចិន

ស៊ាងហៃ គឺជាទីក្រុងដែលស្ថិតនៅក្បែរតំបន់ដីសណ្តទន្លេយ៉ង់ស្សេ ហើយក៏ជាទីប្រជុំជនមានប្រជាជនរស់នៅច្រើនបំផុតនៅលើពិភពលោក ថែមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចក៏សំខាន់មួយផងដែរ។ ក្រៅពីនេះ ស៊ាងហៃមានអគារខ្ពស់ៗកប់ពពកដែលមានសម្រស់ស្រស់ស្អាតជាច្រើន ជាពិសេសគឺអគារ Oriental Pearl Tower និង អគារ Shanghai Tower តែម្តង។

ទីក្រុងស៊ាងហៃ ប្រទេសចិន

៧. ទីក្រុងតូក្យូ ប្រទេសជប៉ុន

អគារ Tokyo tower ទោះជាមិនទាន់បានសាងសង់រួចរាល់ជាស្ថាពរ តែយើងមិនអាចមិនទទួលស្គាល់នូវសម្រស់ដ៏ស្រស់ស្អាតរបស់តួអគារកប់ពពកនេះឡើយ។ គួរឱ្យដឹងផងដែរថា Tokyo Tower បាននឹងកំពុងតែសាងសង់ ដោយយកលំនាំតាមសំណង់អគារ Eiffel Tower របស់ទីក្រុងប៉ារីសប្រទេសបារាំង។

ទីក្រុងតូក្យូ ប្រទេសជប៉ុន

៨. ទីក្រុង Istanbul ប្រទេសទួគី

ទីក្រុងចាស់បុរាណកាលពីមុនរបស់ Istanbul ត្រូវបានគេដឹងថាមានឈ្មោះ Constantinople និង Byzantium ហើយវាក៏ជាទីកន្លែងទេសចរដែលពេញនិយមមួយផងដែរសព្វថ្ងៃនេះ។ ទាំងសំណង់អគារខ្ពស់ៗបែបបុរាណ ចំណីអាហារ និងជីវភាពរស់នៅរបស់ទីក្រុងនេះនឹងធ្វើឱ្យអារម្មណ៍របស់អ្នករីករាយចម្លែក ពោរពេញដោយភាពអស្ចារ្យស្ទើរតែមិនអាចបំភ្លេចបានជាមិនខាន។

ទីក្រុង Istanbul ប្រទេសទួគី
ទីក្រុង Istanbul ប្រទេសទួគី

៩. ទីក្រុង Tehran ប្រទេសអ៊ីរ៉ង់

ទីក្រុង Tehran គឺជាទីក្រុងដ៏ទំនើបមានភាពអស្ចារ្យមួយ ដែលមានទេសភាពស្រស់ស្អាតមែនទែន ទាំងសំណង់អគារខ្ពស់ៗជាច្រើន ជាពិសេសគឺសម្រស់នៃ ភ្នំ Tochal ដែលមានទីតាំងនៅទីក្រុងនេះតែម្តងបានធ្វើឱ្យវាក្លាយទៅជាទីក្រុងខ្ពស់កប់ពពកដ៏ល្អឯកបែបនេះ។

ទីក្រុង Tehran ប្រទេសអ៊ីរ៉ង់

១០. ទីក្រុង Washington DC សហរដ្ឋអាមេរិច

ទីក្រុងនេះ ត្រូវបានដាក់ឈ្មោះតាមប្រធានាធិបតីអាមេរិកដំបូងគេ គឺលោកចចវ៉ាស៊ីនតោន ដោយទីក្រុងនេះគឺសម្បូរទៅដោយអគាររដ្ឋាភិបាល និងស្ថាប័នអន្តរជាតិដទៃទៀតដូចជា មូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភពលោកជាដើម។

បើទោះបីជាទីក្រុងនេះមិនមានសំណង់អគារខ្ពស់ៗដូចទីក្រុងញ៉ូវយ៉កទេ ប៉ុន្តែសំណង់អគារ Capitol តែមួយ បែរជាអាចជួយលើកសម្រស់ទីក្រុងនេះឱ្យក្លាយទៅជាទីក្រុងដែលមានអគារ ស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក។

ទីក្រុង Washington DC សហរដ្ឋអាមេរិច
ទីក្រុង Washington DC សហរដ្ឋអាមេរិច
ទីក្រុង Washington DC សហរដ្ឋអាមេរិច

១១. ទីក្រុង Doha ប្រទេសកាតា

ទីក្រុងមួយនេះគឺជាទីក្រុងមួយក្នុងចំណោមទីក្រុង៧ដែលត្រូវបានគេឱ្យចំណាត់ថ្នាក់ថាជាទីក្រុងដែលមានសំណង់អគារស្រស់ស្អាតជាងគេនៅលើលោក រាប់ទាំងអគារខ្ពស់កប់ពពកជាច្រើនផងដែរ។ បន្ថែមពីនេះទីក្រុង Doha ក៏ជាទីក្រុងដែលជាទីប្រជុំជនសម្បូរប្រជាជនរស់នៅច្រើនគេប្រចាំប្រទេសកាតាទៀតផង។

ទីក្រុង Doha ប្រទេសកាតា

១២. ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល

Rio de Janeiro គឺជាទីក្រុងដ៏ល្បីល្បាញមួយជាប់ឈ្មោះជាទីក្រុងខ្ពស់កប់ពពកបែបធម្មជាតិ ដោយសារតែវាមានភ្នំខ្ពស់ៗជាច្រើនដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាតមែនទែនដូចជាភ្នំ Sugarloaf Mountain, the Christ Redeemer, និង the Atlantic Ocean ជាដើម បានធ្វើឱ្យទីក្រុងនេះកាន់តែមានសម្រស់អស្ចារ្យទ្វេដង។

ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល
ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល

១៣. ទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី

ទីក្រុង Saint Petersburg ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៧០៣ ដោយស្តេច Peter Petersburg ថែមទាំងជាប់ឈ្មោះជាទីក្រុងស្រស់ស្អាត រ៉ូមែនទិក នៃភាគខាងជើងផងដែរ ដែលមានអគារអស្ចារ្យប្លែកៗស្រស់ស្អាត រួមទាំងសារមន្ទីរសិល្បៈល្បីៗជាដើម។

នៅក្នុងនោះ អាគារព្រះវិហារសាសនាដ៏អស្ចារ្យ Savior on Blood និង the Admiralty Tower បានធ្វើឱ្យទីក្រុងនេះបានជាប់ឈ្មោះជាទីក្រុងដែលមានសំណង់អគារខ្ពស់ៗស្រស់ស្អាតជាងគេនៅក្នុងលោកទៀតផង។

ទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី
ទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី

១៤. ទីក្រុង New York សហរដ្ឋអាមេរិច

ធ្លាប់តែជាទីក្រុងដែលធ្លាប់ត្រូវបានក្រុមអនានិគមតូចមួយទិញនៅក្នុងតម្លៃ ១០០០ដុល្លារពីអតីតកាល ពេលនេះទីក្រុង New York បានក្លាយទៅជាទីក្រុងដ៏ទំនើបផុតលេខ និងល្បីល្បាញបំផុតប្រចាំសហរដ្ឋអាមេរិច ថែមទាំងជាទីក្រុងដែលសម្បូរទៅដោយអគារខ្ពស់ៗទំនើបដ៏ស្រស់ស្អាតជាងគេបំផុតផងដែរ។

ទីក្រុង New York សហរដ្ឋអាមេរិច
ទីក្រុង New York សហរដ្ឋអាមេរិច
ទីក្រុង New York សហរដ្ឋអាមេរិច

១៥. ទីក្រុង Sydney ប្រទេសអូស្ត្រាលី

ទីក្រុង Sydney បានអគារខ្ពស់ៗ និងស្រស់ស្អាតជាច្រើនកន្លែងដែលថែមទាំងមានឈ្មោះល្បីល្បាញផងដែរ ជាពិសេសគឺអគារ Opera House តែម្តង។ អគារទាំងនេះបានធ្វើឱ្យទីក្រុង Sydney ជាប់ឈ្មោះជាទីក្រុងកប់ពពកដែលមានអគារស្រស់ស្អាតជាងគេក្នុងលោកថែមទៀត៕

ទីក្រុង Sydney ប្រទេសអូស្ត្រាលី
ទីក្រុង Sydney ប្រទេសអូស្ត្រាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]