ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ តារាសម្ដែងប្រុសលោក យឹម សម្បត្តិ តាមរយៈខ្សែភាពយន្តជាច្រើននាពេលកន្លងមក ខណៈដែលថ្មីៗនេះ ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះសារ និងរូបភាព ពីដំណឹងទទួលបានសមាជិកថ្មី កូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់។ 

ជាក់ស្តែង ដោយផ្អែកទៅលើការបង្ហោះនោះផងដែរ គេសង្កេតឃើញថា មានការជួនពរពីបណ្ដាអ្នកគាំទ្រយ៉ាងច្រើន នូវសមាជិកថ្មីកូនស្រីទី២ របស់លោក យឹម សម្បត្តិ ដែលភរិយារបស់លោកទើបតែសម្រាលបាន កាលពីល្ងាចម្សិលមិញនេះ។

ក្នុងនោះ តារាសម្ដែងប្រុសរូបនេះ សរសេរបញ្ជាក់ថា៖ «ស្វាគមន៍សមាជិកថ្មីរបស់ប៉ា ម៉ោង៤.៤៣នាទីល្ងាច» ។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះ បណ្ដាអ្នកគាំទ្រជាច្រើន បានសម្ដែងអារម្មណ៍សប្បាយរីករាយចំពោះលោក និងគ្រួសារផងដែរ៕ 

ទស្សនារូបភាពខាងក្រោម៖ 

យឹម សម្បត្តិ
យឹម សម្បត្តិ
យឹម សម្បត្តិ
យឹម សម្បត្តិ និងកូនស្រីទីពីរ
ប្រពន្ធ លោក យឹម សម្បត្តិ និងកូនស្រីទីពីរ
ប្រពន្ធ លោក យឹម សម្បត្តិ និងកូនស្រីទីពីរ
កូនស្រីទីពីរ របស់ លោក យឹម សម្បត្តិ
កូនស្រីទីពីរ របស់ លោក យឹម សម្បត្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]