ជារៀងរាល់ថ្ងៃ មានស្រ្តីជាច្រើន ដែលប្តូរម៉ូតសក់ ក៏ដូចជាស្ទាយ ធ្វើសក់ខុសប្លែកៗ គ្នា។ ព្រោះខ្លាចធ្វើឲ្យមាន ភាពសាម និងធ្វើឲ្យខ្លួនចាស់ ចាងវ័យផងដែរ។

ថ្ងៃខ្មែរឡូតសូម លើកយកនូវ វិធីសាស្រ្តក្នុង ការធ្វើម៉ូតនិង ការថែរក្សាសក់ កំឲ្យស្រ្តីមាន សភាពចាស់ជាងវ័យ។ យ៉ាងណាមិញ ពិតប្រាកដណាស់ ការធ្វើម៉ូតក៏ដូច ជាកង្វះខាត់ក្នុង ការថែរក្សាសក់ ធ្វើឲ្យស្រ្តីជាមានសភាព ចាស់ជាងវ័យផងដែរ។ ដោយយើងសូម យកនូវវីធីសាស្រ្ត ៥ ចំនុចដែលមិនធ្វើ ឲ្យស្រ្តីចាស់ ជាងវ័យតាមម៉ូតសក់ ដូចជា៖

១. ស្រ្តីម្នាក់ៗ ត្រូវជ្រើសរើសនូវម៉ូត សក់ថ្មីសំរាប់ យកកាត់ ដើម្បីផ្លាស់ប្តូរ នៃទំរង់សក់ ដែលធ្វើឲ្យខ្លួន របស់ អ្នកមានសភាពចាស់។

២. ស្រ្តីគួរតែជ្រើស រើសនូវពណ៌សក់ ថ្មីមួយយកមកលាប ក៏អាចជួយកាត់ បន្ថយនូវ សភាពចាស់ផងដែរ។ ប៉ុន្តែត្រូវរើស ពណ៌សក់ណាដែល មិនសូវដិតខ្លាំង។

៣. ស្រ្តីម្នាក់គួរ តែប្តូតនូវស្ទាយ តុបតែងម៉ូតសក់ ឲ្យបានច្រើនយ៉ាង និងប្លែកៗគ្នាផងដែរ។ ការធ្វើប្តូរម៉ូត បានច្រើនម៉ូត អាចកាត់បន្ថយ នូវភាពសាមក៏ដូចជា ចាស់ជាងវ័យ ថែមទៀតផង។

៤. ស្រ្តីជាច្រើន គួរតែថែរក្សាសក់ ឲ្យបានដិតដល់ ត្រូវប្រើក្រេមបំប៉ន សរសៃសក់ ឲ្យបានរៀងរាល់ ថ្ងៃនិងមួយសប្តាហ៍ ធ្វើការអប់សក់ម្តង។ ព្រោះធ្វើបែប នេះជួយឲ្យសរសៃ សក់មានទំងន់ ភ្លឺរលោងផង និងមានសំណើម កាត់បន្ថយភាព ចាស់មួយកំរិតផងដែរ។

៥. រយៈពេល ២ ទៅ ៣ ខែស្រ្តីគួរតែ ធ្វើការទៅត្រួត ពិនិត្យនិង ស្បែកក្បាល ដើម្បីឲ្យសក់ រឹងមាំនិងមិនមាន ការជ្រុះសក់។ ព្រោះការត្រួត ពិនិត្យស្បែកក្បាល និងសរសៃសក់ ក៏អាចជួយឲ្យស្រ្តី កាត់បន្ថយ នូវភាពចាស់ ជាងវ័យផងដែរ។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]