ប្រុសៗតែងនិយាយថា មនុស្សស្រីរឿងច្រើនណាស់ បញ្ហាមិនចេះចប់ គួរឱ្យធុញ ពិបាកយល់ ផ្គាប់ចិត្តមិនត្រូវ តែបើអ្នកព្យាយាមស្វែងយល់ពីនាងជាងនេះ អ្នកនឹងដឹងថានាងជាមនុស្សងាយស្រួលប៉ុនណា។

មនុស្សស្រី ពិបាកយល់ពិតមែន ពិបាកផ្គាប់ ងរងក់ រឿងច្រើន តែមនុស្សស្រីងាយលួងណាស់ ដ្បិតនាងពូកែខឹង ប៉ិនអន់ចិត្ត តែនាងជាមនុស្សដែលចិត្តទន់ ឱ្យតែអ្នកចេះវិធីសាស្ត្រលួងលោមនាង។

រូបតំណាង

ពេលខ្លះ នាងមិនបានត្រូវការអ្វីច្រើនពីអ្នកឡើយ នាងគ្រាន់តែចង់ឱ្យអ្នកយកចិត្តទុកដាក់ ខ្វាយខ្វល់ពីនាង និយាយពាក្យល្អៗ ពីរោះៗជាមួយនាង មានពេលវេលាខ្លះៗសម្រាប់នាង សួរនាំ ចិត្តត្រជាក់ ពេលនាងខឹង ឬមិនសប្បាយចិត្ត។

ក៏ប៉ុន្តែ មនុស្សប្រុសមួយចំនួនមិនបានគិតបែបហ្នឹងឡើយ ឱ្យតែមនុស្សស្រីខឹង រករឿងពេលណា មិនចេះលួង មិនចេះយកចិត្តនាងទេ បានតែខឹងនាងវិញ បន្ទោសនាង ព្រងើយកន្តើយទុកនាងចោល ហើយតាំងទើសទាល់ថានាងជាមនុស្សស្រីពិបាកយល់ ពិបាកផ្គាប់ ចុះបើមិនខ្វល់ពីនាងផង​ មិនព្យាយាមយល់ពីនាងផង តើឱ្យដឹងពីនាងបានយ៉ាងម៉េច? លួងនាងបន្តិចទៅ មិនថានាងខុស ឬត្រូវ មនុស្សស្រីឆាប់ចិត្តទន់ជាមួយនឹងកាយវិការទន់ភ្លន់ សម្ដីផ្អែមពីរោះ ដែលអ្នកលួងនាងណាស់ មិនមែននាងរឹងក្បាល រឹងទទឹង មិនដឹងអីឯណា។

លួងមនុស្សដែលអ្នកស្រឡាញ់ ទ្រមនុស្សដែលស្រឡាញ់អ្នក វាមិនអន់ ឬថោកអ្វីឡើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]