ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាប និងស្គាល់រួចមកហើយ ពីតារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ ប្រចាំផលិតកម្មរស្មីហង្សមាស និងជាកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ ដែលបច្ចុប្បន្ននេះ លោកទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ។

ក្នុងនោះផងដែរ អ្វីដែលជាភាពទាក់ទាញ និងកើបបានប្រជាប្រិយភាពខ្ពស់នោះ តារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីវណ្ណ មិនត្រឹមតែទទួលបានការគាំទ្រខ្លាំង ទៅលើបទចម្រៀងរបស់លោកប៉ុណ្ណោះនោះទេ សូម្បីតែរូបរាងក៏ស្រស់សង្ហា ខ្ពស់ស្រឡះ ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រមួយចំនួនធំ ស្ទើរតែលង់ស្នេហ៍លើលោកទៀតផង។

ជាក់ស្ដែង កាលពីថ្មីៗនេះ ក៏មានការភ្ញាក់ផ្អើលមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងការចាកចេញទៅសម្ដែង នៅឯសហរដ្ឋអាមេរិក របស់លោកផងដែរ។ ហើយអ្វីដែលធ្វើឲ្យតារាចម្រៀងវ័យក្មេងរូបនេះ រំភើបចិត្តខ្លាំងនោះ គឺថាមានបណ្ដាអ្នកគាំទ្រយ៉ាងច្រើន បាននាំគ្នាទៅជូនដំណើរលោក ដល់អាកាសយានដ្ឋានអន្តជាតិភ្នំពេញទៀតផង។

លើសពីនេះទៅទៀតនោះ ក៏មានហ្វេនៗរបស់លោកខ្លះ បានសម្រក់ទឹកភ្នែកភ្លាមៗ ខណៈពេលជូនដំណើរលោក សុវត្ថិ មុនីវណ្ណ ផងដែរ ដែលនេះគឺជាអារម្មណ៍មួយ បង្ហាញពីក្តីស្រលាញ់ និងការគាំទ្រយ៉ាងខ្លាំង។

គួរឲ្យដឹងផងដែរថា ការចេញទៅសម្ដែងលើកនេះ មិនមែនមានតែមានលោក មុនីវណ្ណ តែម្នាក់នោះទេ ក្នុងនោះក៏រួមមាន ប្អូនប្រុសរបស់លោកពីររូបទៀត និងសិល្បករ សិល្បការិនីជាច្រើនរូបទៀតផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ