ភ្នំពេញ៖ ភ្ញាក់ផ្អើលមែនទែនប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីឃើញរូបភាពបង្ហោះលើទំព័រផ្លូវការព្រមៗគ្នារបស់កំពូលតារាចម្រៀង ពេជ្រ សោភា បេក្ខជនកម្មវិធីប្រកួតធ្វើម្ហូបល្បីលំដាប់អន្តរជាតិ ចាន់ កញ្ញា និងប្អូនប្រុស ឆេង ប្រសិទ្ធ ដែលជាអតីតបេក្ខជនប្រកួតក្នុងកម្មវីធីប្រលងចម្រៀងកុមារដ៏ល្បីល្បាញមួយផងដែរ ដោយពួកគាត់បានបង្ហោះរូបភាពជុំគ្នាពីការថតស្ពតទូរទស្សន៍ជុំគ្នាគាត់ទាំងបីនាក់តែម្ដង។

នេះជាលើកដំបូងហើយ ដែលបានឃើញពួកគាត់ទាំងបីនាក់ជុំគ្នាដូច្នេះ ហើយការពិតទៅពួកគាត់បានជួបជុំគ្នាដើម្បីថតស្ពតពាណិជ្ជកម្មថ្មីរបស់ផលិតផលដុំស៊ុបខ្នររសជាតិសាច់ជ្រូក ដែលមានកញ្ញា ពេជ្រ សោភា ជាតារាតំណាងផលិតផល ដែលមើលទៅមានភាពសប្បាយរីករាយមែនទែន ឃើញមានទាំងការចម្អិន និងភ្លក្សម្ហូបអាហារជុំគ្នា ការហូបអាហារជុំគ្រួសារ ហើយការរាំលេងសប្បាយទៀត។

អ្នកទាំងបីក៏បានបង្ហើបប្រាប់មហាជនតាមរយៈសារលើរូបភាពផងដែរថា ស្ពតនេះនឹងចាក់ផ្សាយតាមទូរទស្សន៍នៅក្នុងពេលឆាប់ៗនេះ ហើយសន្យាថាស្ពតមួយនឹងនេះសប្បាយប្លែក ខុសពីស្ពតផ្សេងៗ និងមុនៗ ដែលមិនត្រឹមតែពាំនាំមកនូវភាពសប្បាយរីករាយដល់ទស្សនិកជនទេ ក៏នឹងនាំមកនូវរសជាតិឈ្ងុយឆ្ងាញ់មានជាតិដល់គ្រប់ក្រុមគ្រួសារផងដែរ៕

កុំភ្លេចតាមដានរង់ចាំមើលទាំងអស់គ្នាណា៎!

ពេជ្រ សោភា ចាន់ កញ្ញា និងឆេង ប្រសិទ្ធ
ពេជ្រ សោភា និង ចាន់ កញ្ញា
ពេជ្រ សោភា និង ចាន់ កញ្ញា
ពេជ្រ សោភា
ពេជ្រ សោភា និង ចាន់ កញ្ញា
ឆេង ប្រសិទ្ធ
ការថតស្ពតពាណិជ្ជកម្មដុំស៊ុបខ្នរ
ការថតស្ពតពាណិជ្ជកម្មដុំស៊ុបខ្នរ
ការថតស្ពតពាណិជ្ជកម្មដុំស៊ុបខ្នរ
ការថតស្ពតពាណិជ្ជកម្មដុំស៊ុបខ្នរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]