ឥណ្ឌា៖ អាចចាត់ទុកបានថា ជារឿងដ៏គួរឲ្យហូសចិត្ត និងអស់សំណើច ប៉ុន្តែក៏ភ័យរន្ធត់មិនស្ទើរនោះដែរ ខណៈដែលយុវជនពីរនាក់ជិះកង់សុខៗតាមដងផ្លូវ ក៏ស្រាប់តែលេចមុខពស់វែកអសិរពិសមួយក្បាល វារកាត់មុខយ៉ាងលឿនស្លុយ រហូតធ្វើឲ្យពួកគេភ័យស្លន់ស្លោរត់ចោលកង់កញ្ចាស់ យកព្រះអាយុ។

រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបដែលថតជាប់ដោយកាម៉េរាសុវត្ថិភាព ក្នុងថ្ងៃកើតហេតុនោះ ត្រូវបានគេដឹងថា នៅចំណុចផ្លូវមួយកន្លែង ស្ថិតក្នុងរដ្ឋធានី Telengana ភាគខាងត្បូង ប្រទេសឥណ្ឌា ដែលបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់យុវជនទាំងពីរ មិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើ បានជិះកង់ឌុបគ្នាកាត់តាមផ្លូវនោះ។

រូបភាពក្នុងថ្ងៃកើតហេតុ

អ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើល និងភិតភ័យស្ទើររាកនោមនោះ ក៏ព្រោះថា ពេលជិះកង់សុខៗនោះ ក៏ស្រាប់តែចេញពស់វែកមួយក្បាល វារយ៉ាងលឿនកាត់ផ្លូវ ស្របពេលដែលកង់មកទន្ទឹមនឹងគ្នា ដែលធ្វើឲ្យពស់ហក់មកត្របាញ់ជាប់នឹងកង់ (ដឹងខ្លាចកង់កិនវា) ចំណែកឯពួកគេទាំងពីរនាក់នោះវិញ ក៏បានស្ទុះស្ទាទម្លាក់កង់ចោលកណ្តលផ្លូវ រត់គេចខ្លួនចេញដើម្បីសុវត្ថិភាពផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ ជុំវិញនឹងរឿងនេះដែរ តាមប្រភពបានឲ្យដឹងថា យុវជនទាំងពីរនាក់នោះ ពុំបានរងរបួសអ្វីនោះឡើយ។ ប៉ុន្តែកង់របស់ពួកគេបានរងការខូចខាតបន្តិចបន្តួច៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]