មានចោរបិទមុខកាន់កាំបិតម្នាក់ បានចូលប្លន់ក្នុងហាង របស់ការ៉ាស់សាំងមួយកន្លែង ក្នុងទីក្រុង Oldenburg ប្រទេស អាល្លឺម៉ង់ កាលពីវេលាម៉ោង ៣:៥៥ ទៀបភ្លឺ ដោយបាន ស្រែកប្រាប់ទៅបុគ្គលិកម្នាក់ នៅទីនោះអោយ យកប្រាក់មកអោយខ្លួន ដោយមិនបានដឹងថា បុគ្គលិកម្នាក់នោះ បានទុកអាវុធនៅជិតខ្លួនឡើយ។

បុរសអាយុ ២០ឆ្នាំ ឈ្មោះ Robert ដែលជាបុគ្គលិកបំរើការងារ ក្នុងហាងលក់ទំនិញ របស់ស្ថានីយ៍សាំង រូបនេះ បានតទល់ជាមួយចោរ ដោយប្រើដំបងវាយកូនបាល់ ដែលរូបគេទុកនៅជិតនោះ។ គាត់បានបន្ថែមឲ្យដឹងថា ក្នុងពេលនោះ គាត់មិនបានគិតអ្វីផ្សេងទាំងអស់ ក្រៅតែពីតទល់ជាមួយចោរ ហើយនៅទីបំផុត ចោរបាននិយាយថា “មេត្តាដោះលែងខ្ញុំទៅ ខ្ញុំនៅមានប្រពន្ធ និង កូន” ។

ទោះជាយ៉ាងណា ជនល្មើសអាយុ ៣២ឆ្នាំ រូបនេះត្រូវបាន គាត់បង្ក្រាបបាន និងមិនអោយទៅណាឡើយ រហូតប៉ូលីសមកដល់ និង ត្រូវបានជាប់គុក ចំនួន ៥ឆ្នាំ ពីបទល្មើសដែលរូបគេបានប្រព្រឹត្ត។

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]