បរទេស៖ បើរម្លឹកទៅឆ្នាំ២០១៣ បុរសម្នាក់ឈ្មោះថា Omar Borkan ដែលត្រូវបានគេស្គាល់ថាជា តារាម៉ូដែលវ័យក្មេង និងជាជាងថតរូបក្នុងទីក្រុងឌូបៃ បានបង្កការភ្ញាក់ផ្អើលស្ទើរទូទាំងពិភពលោក នៅពេលដែលលោកត្រូវបង្ខំឲ្យចេញពីប្រទេស ជាមួយតារាម៉ូដែល៣នាក់ទៀត ដោយសារតែពួកគេមានរូបរាងសង្ហា និងទាក់ទាញខ្លាំងពេក ព្រោះតែខ្លាចអ្នកទាំងបួនធ្វើឲ្យ នារីៗឈ្លក់វង្វេង អាចនឹងធ្វើខុសពីវប្បធម៌ប្រទេសខ្លួន។

តួយ៉ាង រយៈពេល៦ឆ្នាំមកនេះ លោក Omar Borkan បានចាកចេញពីប្រទេស មករស់នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា ក៏ប៉ុន្តែអ្នកគាំទ្រចាប់អារម្មណ៍ថា បើទោះជាតារារូបនេះចេញពីប្រទេសក្តី ក៏ប៉ុន្តែរូបសម្រស់ដ៏សង្ហារបស់លោកគឺនៅដដែល ហើយមិនត្រឹមតែប៉ុណ្ណោះ គឺតារារូបនេះកាន់តែសង្ហាជាងមុខថែមទៀត។

យ៉ាងណាមិញ នៅពេលនេះលោក Omar Borkan មានអាយុ ២៩ ឆ្នាំហើយ ហើយរូបលោកក៏បានរៀបការរួច និងមានកូនប្រុសជាទីស្រលាញ់ម្នាក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បើទោះជារូបលោករៀបការ និងមានកូនរួចទៅហើយក្តី ក៏ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗ ដោយនៅក្នុងគណនីអ៊ីនស្តារក្រាមរបស់លោក មានអ្នក Follow រហូតដល់ ១ លាននាក់ឯណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Omar Borkan ពីមុន
Omar Borkan ពីមុន
Omar Borkan ពីមុន និងពេលនេះ
Omar Borkan ពេលនេះ
Omar Borkan ពេលនេះ
Omar Borkan ពេលនេះ
Omar Borkan ពេលនេះ
Omar Borkan ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]