ភ្នំពេញ៖ ដើម្បីជាសក្ខីកម្ម ដែលបង្ហាញអំពីភាពល្អប្រសើរ នៃបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស​កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងជាងមុន ក្រុមហ៊ុនអចលនទ្រព្យ ព្រីន បានរៀបចំឲ្យមាន ពិធីសន្និសីទកាសែត និង ចុះហត្ថលេខានៃហាងសំខាន់ៗរបស់ ព្រីនអ៊ិនធើណាសិនណល ផ្លាសាដែលត្រូវបានរៀបចំឡើងនាព្រឹកនេះ នៅក្នុងអាគារព្រីនស៊ិនត្រល់ផ្លាសា កម្ពស់ ៣៧ជាន់មាន ទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ជាន់ទី៥ប៊ី។

ពិធីសន្និសិទកាសែតនិង ចុះហត្ថលេខា
ពិធីសន្និសិទកាសែតនិង ចុះហត្ថលេខា

ពិធីចុះហត្ថលេខានេះ នឹងបង្ហាញឲ្យសារធារណជន ជាពិសេសវិនិយោគិនដទៃទៀតឲ្យឃើញពីសក្តានុពល របស់អាគារព្រីនអ៊ិនធឺណាស៊ិណលផ្លាសា ដែលមានលទ្ធភាពក្នុងការស្រូបទាញយក ក្រុមហ៊ុនស្លាយីហោជាតិ និងអន្តរជាតិល្បីនិងធំៗ ដូចជា រោងភាពយន្តលេជេន, KFC, Domino’s, LOTTERIA, TOUR les jours, Burger Kings, Pizza Company, T&C, G2000, Brown Coffee, Croc PENSHOPPE, Swatch, ផ្សារទំនើបព្រីន, ភោជនីយដ្ឋាន ព្រីនស៊ុប, ហាងលក់សម្លៀកបំពាក់ ។ល។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រោងភាពយន្តលេជេន ក៏បានប្រកាសអំពីវត្តមានរបស់ខ្លួននៅក្នុងគម្រោង អាគារព្រីនអ៊ិនធឺណាស៊ិណលផ្លាសា ដែលជាទីតាំងទី១១នៅក្នុងទីក្រុងភ្នំពេញ។ 

គួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គិតត្រឹមដើមឆ្នាំ ២០១៩ រោងភាពយន្តលេជេន មានសរុប ៦ទីតាំងដូចជា លេជេនស៊ីធីម៉ល លេជេនធីឃេ លេជេនមានជ័យ លេជេនព្រីមមៀម លេជេនអេដិន និង លេជេនហេរីថេក វ៉ក (សៀមរាប)ដែលទើបតែសម្ពោធ ដាក់ដំណើរការជាផ្លូវការនៅដើមខែកុម្ភៈនេះ។

ហើយឆាប់ៗនេះ រោងភាពយន្តលេជេន មីតថោនដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ នឹងរំពឹងថានឹងដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៩នេះ។

ពិធីសន្និសិទកាសែតនិង ចុះហត្ថលេខា
ពិធីសន្និសិទកាសែតនិង ចុះហត្ថលេខា
ពិធីសន្និសិទកាសែតនិង ចុះហត្ថលេខា
ពិធីសន្និសិទកាសែតនិង ចុះហត្ថលេខា
ពិធីសន្និសិទកាសែតនិង ចុះហត្ថលេខា
ពិធីសន្និសិទកាសែតនិង ចុះហត្ថលេខា

ការប្រកាសអំពីវត្តរបស់រោងភាពយន្តលេជេននេះបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកដែលនិយមគាំទ្ររោងភាពយន្តលេជេន។ 

បើតាមប្រសាសន៍លោក តែ សុងដែលជានាយកប្រត្តិបតរបស់រោងភាពយន្តលេជេន បានមានប្រសាសន៍ថា៖

«រោងភាពយន្តលេជេននឹងមានទីតាំង សរុបរហូតទៅដល់១០ ទីតាំងនៅត្រឹមចុងឆ្នាំ២០១៩នេះ និង១១ទីតាំង ក្នុងឆ្នាំ២០២០ដោយបូកបញ្ចូល គម្រោងអាគារព្រីនអ៊ិនធឺណាស៊ិណលផ្លាសា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ»។
លោក តែ សុងដែលជានាយកប្រត្តិបតរបស់រោងភាពយន្តលេជេន

ការប្រកាសបើកគម្រោងសាខាថ្មីៗរបស់រោងភាពលេជេន គឺជាកត្តាមិនអាចប្រកែកក្នុងការជម្រុញឲ្យ មានភាពរីកចម្រើនរបស់វិស័យភាពយន្តក្នុងស្រុក។

ពិធីសន្និសិទកាសែតនិង ចុះហត្ថលេខា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]