កូរ៉េខាងត្បូង៖ ក្តៅៗមិនប៉ុន្មាននាទីមុននេះ កំពូលតារាចម្រៀងស្រីប្រចាំវិស័យចម្រៀង Kpop តារាស្រី Taeyeon សមាជិកក្រុម Girls Generation ទើបតែបញ្ចេញនូវ MV បទចម្រៀងដ៏ថ្មីស្រឡាងរបស់ខ្លួនជាផ្លូវការនៅលើយូធូប ចំណងជើងថា « Four Seasons »។

ជាការពិតណាស់ បន្ទាប់ធ្វើការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែមក ទីបំផុតអ្នកគាំទ្រក៏បានស្តាប់នូវបទចម្រៀងថ្មី របស់តារាចម្រៀងស្រី ដែលគេដាក់នាម «QUEEN of Vocal» ម្ចាស់ក្សត្រីនៃសម្លេងពីរោះប្រចាំKpop Taeyeon

ដោយបទចម្រៀងថ្មី« Four Seasons » មួយបទនេះ ក៏មិនខុសពីបទពីមុនៗឡើយ ពោលគឺពិតជាពីរោះរណ្តំ ទាក់ទាញអារម្មណ៍អ្នកស្តាប់ ជាពិសេស គឺមិនធ្លាប់ធ្វើឲ្យអ្នកគាំទ្រខកចិត្តម្តងណាឡើយ។

មិនតែប៉ុណ្ណោះ ចំពោះស្ទាយ៍តុបតែងខ្លួនរបស់ តារាស្រីវ័យ៣០ឆ្នាំរូបនេះវិញ គឺពិតជាស្រស់ស្អាតប្លែកភ្នែក លើសពីនេះសម្រាប់ការតុបតែងឈុតឆាកថតវិញ អាចនិយាយបានថា ខុសប្លែកដាច់ពីបទចម្រៀងពីមុនៗរបស់នាងតែម្តង៕

កុំឲ្យខាតពេលយូរ តោះទស្សនាMV ខាងក្រោម៖

តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon
តារាស្រី Taeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]