អ៊ឺរ៉ុប៖ ថ្មីៗនេះសិស្សរាប់ពាន់នាក់ដែលមកពីសាលារៀនផ្សេងៗនៅតំបន់អ៊ឺរ៉ុប កំពុងដើរដង្ហែគ្នាពាសពេញដងផ្លូវ ដើម្បីមកធ្វើកូដកម្មប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក្នុងពិភពលោកសព្វថ្ងៃ។

នាព្រឹកថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ គេឃើញសិស្សានុសិស្សក្នុងប្រទេសបែលហ្សិកប្រហែលជា ៣៥,០០០នាក់ បានខកខានមិនបានទៅសាលា ប៉ុន្តែពួកគេបែរជារួបរួមគ្នាមកធ្វើកូដកម្ម ដោយការដើរដង្ហែលើកស្លាកបដាពាសពេញដងផ្លូវ ក្នុងគោលបំណងចង់ជំរុញឲ្យរដ្ឋាភិបាលរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ សិស្សទាំងអស់នោះថែមទាំងស្រែកស្បថ ថាពួកគេនឹងបន្តធ្វើកូដកម្មនេះជារៀងរាល់ថ្ងៃព្រហស្បត្តិ៍តែម្តង បើរដ្ឋាភិបាលនៅតែមិនអើពើ។

សិស្សរាប់ពាន់នាក់កំពុងធ្វើកូដកម្ម
សិស្សរាប់ពាន់នាក់កំពុងធ្វើកូដកម្ម

មូលហេតុដែលសិស្សទាំងនេះសម្រេចចិត្តចូលរួមគ្នាយ៉ាងសកម្មដើម្បីធ្វើកូដកម្ម ព្រោះពួកគេចង់ការពារប្រព័ន្ធបរិស្ថាន និងប្រឆាំងបញ្ហានៃការប្រែប្រួលអាកាសធាតុ ដែលអាចប៉ះពាល់ដល់ភពផែនដីនាពេលអនាគត។ ក្នុងពេលជាមួយគ្នានេះ គេក៏បានឃើញសិស្សតូចៗដែលមកពីប្រទេសអាល្លឺម៉ង់ បារាំង និងស្វីសក៏បានចូលរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះផងដែរ។

ចំណែកឯក្នុងប្រទេសស៊ុយអែតវិញ ក្មេងស្រី Greta Thunberg មានអាយុ១៦ឆ្នាំ បានក្លាយទៅជាសកម្មជនម្នាក់ ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងតែងតែដឹកនាំមនុស្សទៅធ្វើកូដកម្មក្នុងប្រទេសរៀងរាល់ថ្ងៃសុក្រ។

នាងបាននិយាយទៅកាន់មេដឹកនាំធំៗក្នុងទីក្រុង Davos ថា “យើងគួរតែចាប់ផ្តើមបញ្ចេញសកម្មភាពប្រៀបដូចជា ផ្ទះដែលយើងនៅសព្វថ្ងៃកំពុងតែឆាប់ឆេះដោយភ្លើងអីចឹង ពីព្រោះថាវាជារឿងពិត”

យោងតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្ត្រ ៣,៤៥០នាក់ផ្សេងទៀតបានបញ្ជាក់ថា “ ការធ្វើកូតកម្មប្រឆាំងរបស់សកម្មជនទាំងអស់នោះគឺជារឿងដ៏ត្រឹមត្រូវ”។ គួរបញ្ជាក់ថា សព្វថ្ងៃនេះ ការបញ្ចេញឧស្ម័ន CO2 ក្នុងភពផែនដីបានកើនឡើងទ្វេដងបើប្រៀបធៀបជាមួយឆ្នាំ២០១៨កន្លងទៅ៕

មានវីដេអូនៅខាងក្រោម៖

ក្មេងស្រី Greta Thunberg
ក្មេងស្រី Greta Thunberg
ក្មេងស្រី Greta Thunberg
ក្មេងស្រី Greta Thunberg
ក្មេងស្រី Greta Thunberg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]