រតនគិរី ៖ យ៉ាងហោចណាស់បុរសចំនួន ៥នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារម៉ូតូបុកម៉ូតូ កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅចំណុចផ្លូវកោង តាមបណ្ដោយផ្លូវជាតិ លេខ៧៨អា ក្នុងភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដ រតនគិរី ពោលនៅពីមុខផ្សារ ទំនើបបង្កើត ថ្មីព្រំដែនច្រកអន្ដរជាតិ អូរយ៉ាដាវ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះទាំង៥នាក់ រួមមាន ជនជាតិខ្មែរពីរនាក់ និងជនជាតិ វៀតណាម ៣នាក់ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះជាជនជាតិខ្មែរ បានបើកម៉ូតូឌុប គ្នាម៉ាករីប៊ែល ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1B-8908 ក្នុងទិសដៅពី កើតទៅ លិច ទាំងអាការៈស្រវឹង លុះមកដល់ចំណុច កើតហេតុ ក៏បុកជាមួយភាគីម្ខាងទៀត ដែល កំពុងជិះម៉ូតូឌុបគ្នា ម៉ាកជ១០០ ស៊េរី ពណ៌ ព្រីងទុំ ពាក់ស្លាកលេខ វៀតណាម ពេញមួយទំហឹង បណ្ដាលឱ្យស្លាប់ទាំង៥នាក់ តែម្ដង ។

បើតាមសមត្ថកិច្ចជនរងគ្រោះខ្មែរ ពីរនាក់នោះ រួមមានទី១ ឈ្មោះសយ រស្មី អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២ឈ្មោះស វាសនា អាយុ២២ឆ្នាំ មាន ស្រុកកំណើតនៅឃុំត្រញំងព្រីង ស្រុកឈូក ខេត្ដកំពត ។ ដោយឡែកជនជាតិវៀតណាម ទាំង៣នាក់ ដែលពីរនាក់ជាបងប្អូនបង្កើត មានមុខរបរជាជាងធ្វើផ្ទះនៅព្រំដែនច្រកអន្ដរជាតិអូរយ៉ាដាវ ។

ក្រោយកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ទាំង៥នាក់ ត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុកដើម្បីដោះស្រាយបន្ដទៀត។

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]