ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលកន្លងទៅនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយទទួលបានដំណឹងដ៏សោកសៅ បុរសរត់តាក់ស៊ីជនជាតិខ្មែរម្នាក់ ត្រូវបានជនជាតិជប៉ុនពីរនាក់ បានធ្វើការប្លន់សម្លាប់ នៅលើទឹកដីខេត្តសៀមរាប។

ដោយសារតែជីវភាពក៏ដូចជាស្ថានភាពគ្រួសារកំពុងតែជួបទុក្ខលំបាក ភរិយារបស់លោកបានប្រែជាស្រ្តីមេម៉ាយ ចិញ្ចឹមកូនតែម្នាក់ឯង។ដូច្នោះហើយក៏មានមហាជន និងជនជាតិជប៉ុនបង្ហាញការសោកស្តាយ ចំពោះគ្រួសារ និងប្រជាជនខ្មែរយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ដៃគូសហការជនជាតិជប៉ុនរបស់តារាសម្តែងកញ្ញាមាន សូនីតា ហៅរាជនីក្រមា មានចិត្តអាណិតអាសូរ សោកស្តាយ និងក្តុកក្តួលយ៉ាងខ្លាំង នៅពេលដែលដឹងថាជនជាតិរបស់ខ្លួនបានធ្វើរឿងបែបនេះ មកកាន់បុរសកម្ពុជារូបនេះ។ដោយក្នុងនោះលោកក៏បានធ្វើការឧបត្ថម្ភ ជាថវិកាផ្ទាល់ខ្លួន ចំនួន១ពាន់ដុល្លារ ដល់គ្រួសារសពផងដែរ។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនពិតជារំភើបយ៉ាងខ្លាំង នៅពេលដែលជនជាតិជប៉ុនរូបនេះ មានទឹកចិត្តល្អផ្តល់ជាថវិកា ជូនមកកាន់គ្រួសារសព ដែលកំពុងតែជួបទុក្ខលំបាកបែបនេះ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

មាន សូនីតា
ដៃគូសហការរបស់មាន សូនីតា
ដៃគូសហការរបស់មាន សូនីតា
ករណីប្លន់សម្លាប់ម្ចាស់រថយន្តតាក់ស៊ី
ករណីប្លន់សម្លាប់ម្ចាស់រថយន្តតាក់ស៊ី
ករណីប្លន់សម្លាប់ម្ចាស់រថយន្តតាក់ស៊ី
ករណីប្លន់សម្លាប់ម្ចាស់រថយន្តតាក់ស៊ី
សាររបស់មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា