ថៃ៖ តារាចម្រៀងនិងតារាសម្តែងលោកGolf Pichaya បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានបង្ហាញមុខគូស្នេហ៍ថ្មី ក្រោយទាក់ទងគ្នាបានមួយរយៈ។

ដូចដែរប្រិយមិត្ត បានជ្រាបរួចមកហើយថាGolf ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងស្រីKwan Usamanee ដោយមានភាពមិនចុះសម្រុងគ្នាមួយចំនួន ពួកគេទាំងពីរក៏សម្រេចចិត្តចែកផ្លូវគ្នា ចាប់តាំងពីពេលនោះមក Golf ក៏មិនដែលបង្ហាញមុខមិត្តស្រីថ្មីដែរ។

ប៉ុន្តែថ្មីៗនេះ Golfបានបង្ហាញមុខមិត្តស្រីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Kwann Sirikwan និងនិយាយរៀបរាប់ពី ស្នេហារបស់ខ្លួនយ៉ាងដូច្នោះថា៖

«ខ្ញុំបានគិតថា ពួកយើងមិនចាំបាច់ដល់ថ្នាក់បង្ហាញគ្រប់យ៉ាង ពីមនុស្សដែលយើងស្រលាញ់ជាសាធារណៈពេកនោះទេ ហើយក្តីស្រលាញ់ក៏មិនទាក់ទងនឹងផលប្រយោជន៍អ្វីដែរ។ នាងក៏យល់ព្រោះខ្ញុំធ្លាប់ប្រាប់នាងរួចហើយថា ប្រសិនបើរឿងនេះចេញជាព័ត៌មាននឹងមានរឿងអ្វីកើតឡើងខ្លះ ហើយខ្ញុំក៏មិនចង់ឲ្យនាងគិតច្រើនដែរ។ តាមពិតខ្ញុំមិនបានលាក់បាំងអ្វីទេ តែតាមបទពិសោធន៍ ដែលខ្ញុំធ្លាប់មានកន្លងមកខ្ញុំគិតថាការប្រើជីវិតបែបនេះ មានសេចក្តីសុខជាង»។

គួរបញ្ជាក់ផងដែរថា មួយរយៈនេះGolf ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងលើសពី មិត្តជាមួយតារាស្រីFour ដែលពួកគេទាំងពីរបានធ្វើកម្មវិធីមួយរួមគ្នា តែក្រោយពីបានស្តាប់ការបកស្រាយ របស់Golfជឿថាគ្រប់គ្នា ប្រាកដជាអស់ចម្ងល់ព្រោះថាGolf​ មានគូស្នេហ៍រួចទៅហើយ៕  

Golf Pichaya
Golf Pichaya
Golf Pichaya
Kwann Sirikwan
Kwann Sirikwan
Kwann Sirikwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]