អូស្ត្រាលី៖ លោក Matthew  ជាពាណិជ្ជករអេឡិចត្រូនិចម្នាក់ ដែលបានបើកអាជីវកម្មនាំចេញចូលទំនិញតាមប្រព័ន្ធអនឡាញ ឫ ពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) តាមប្រទេសធំៗជុំវិញពិភពលោក។ ថ្មីៗនេះសេដ្ឋីវ័យក្មេង សញ្ជាតិអូស្ត្រាលី Matthew Lepre អាយុ២៦ឆ្នាំ រូបនេះ កំពុងប្រកាសស្វែងរកជំនួយការផ្ទាល់ខ្លួន ដើម្បីឲ្យមកដើរកម្សាន្តនិងធ្វើការជុំវិញពិភពលោកជាមួយគាត់ ព្រមទាំងមានឱកាសទទួលបានប្រាក់ខែខ្ពស់ ប្រមាណជាង ៥ម៉ឺនដុល្លារទៀតផង។

លោក Matthew Lepre
លោក Matthew Lepre

យោងតាមប្រសាសន៍របស់លោក Matthew ផ្ទាល់បានបញ្ជាក់ថា “ខ្ញុំចាត់ទុកថា នេះគឺជាការងារដ៏អស្ចារ្យបំផុតក្នុងពិភពលោកព្រោះ អ្នកដែលជាប់ជាជំនួយការផ្ទាល់ខ្លួនរបស់ខ្ញុំ នឹងមានឱកាសបានធ្វើដំណើរកម្សាន្តជុំវិញពិភពលោកជាមួយខ្ញុំ”។

បើនិយាយពីប្រាក់បៀវត្សវិញលោក Matthew  ផ្តល់ឲ្យចាប់ពី ៥២,០០០ដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែបើធ្លាប់មានបទពិសោធន៍ពេញលេញក្នុងការបំពេញការងារនេះនឹងទទួលបានទឹកប្រាក់បន្ថែមពីលើនេះទៀត។ មិនតែប៉ុណ្ណោះការធ្វើដំណើរកម្សាន្ត, ស្នាក់នៅ និងសេវាកម្មធានារ៉ាប់រងសុខភាពផ្សេងៗនឹងត្រូវបានបូកបន្ថែម។

គួរបញ្ជាក់ថា សព្វថ្ងៃលោក Matthew អាចរកប្រាក់ពីការធ្វើអាជីវកម្មលក់ទំនិញតាមប្រព័ន្ធអនឡាញបានដល់ទៅជាង ១២ម៉ឺនដុល្លារ/ខែ។ ហើយជំនួយការរបស់លោក Matthew នឹងមានកាតព្វកិច្ចទទួលខុសត្រូវលើការពង្រើកមុខរបរ និងការបណ្តាក់ទុនជាមួយក្រុមហ៊ុនថ្មីៗក្នុងអំឡុងពេលដែលពួកគេធ្វើដំណើរ។

លោក Matthew Lepre

បេក្ខជនដែលចង់ដាក់ពាក្យធ្វើជំនួយការរបស់លោក Matthew ត្រូវចេះនិងមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះ៖

- មានអាយុ១៨ឆ្នាំឡើងទៅ

- ចេះរៀបចំកិច្ចការ និងមានជំនាញខាងគ្រប់គ្រងខ្ពស់

- អាចរៀបចំការធ្វើដំណើរផ្សេងៗ

- ចំណេះដឹងខ្ពស់ក្នុងផ្នែកបណ្តាញផ្សព្វផ្សាយសង្គម

- អាចដោះស្រាយ និងគ្រប់គ្រងអាជីវកម្ម ព្រមទាំងមានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ

- មានលិខិតឆ្លងដែន ដែលមានសុពលភាពយ៉ាងហោចណាស់១២ខែ

- មានឆន្ទៈខ្ពស់ក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌

មិនតែប៉ុណ្ណោះ មុននឹងដាក់ពាក្យ អាចចូលមើលវីដេអូឃ្លីបក្នុងយូធូបឬលីង (link) បំពេញការងារ ដែលបង្ហោះដោយលោក Matthew ផ្ទាល់ផងដែរ៕  

មានវីដេអូនៅខាងក្រោម៖

លោក Matthew Lepre
លោក Matthew Lepre
លោក Matthew Lepre

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]