សាន់ហ្វ្រាន់ស៊ីស្កូៈ យោងតាម គេហទំព័រ “Channel News Asia” ចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១២ថា តែក្នុង១សបា្ដហ៍ ដំបូងប៉ុណ្ណោះ ក្រុមហ៊ុន អែបផល “Apple ”លក់ចេញ iPad ថ្មី អស់ជាង៣លាន គ្រឿង ឯណោះ។

លោក ហ្វីលីព ស្គីលល័រ “Philip Schiller”អនុប្រធានជាន់ខ្ពស់ផ្នែកចែកចាយផលិតផលលើទីផ្សារ ពិភពលោក បានលើកឡើងថា “នេះជាចំណុចខ្លាំង ព្រោះថា iPad ថ្មីរបស់យើងបានលក់ចេញដល់ទៅជាង៣លានគ្រឿងនៅ ក្នុងសបា្ដហ៍ដំបូង” ។

លោកអនុប្រធានរូបនេះបានលើកឡើងទៀតថា “អតិថិជនរបស់យើងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះ ផលិត ផលថ្មីរបស់យើង ហេតុដូច្នេះយើងមិនឱ្យអតិថិជនទន្ទឹងរង់ចាំយូរឡើយ យើងនឹងបន្ដចែកចាយ ផលិតផលថ្មីនេះ នៅលើទីផ្សារពិភពលោកនៅថ្ងៃសុក្រខាងមុខនេះ” ។

គួររំលឹកថា ក្រុមហ៊ុន អែបផល បានផលិត iPad ថ្មី តែវាមានសណ្ឋានប្រហាក់ប្រហែលនឹង iPad ស៊េរីមុនដែរ ដោយគ្រាន់តែការរចនា និងផលិតឡើងពិសេសជាងមុន ដែលញាុំងឱ្យអតិថិជនចាប់អារម្មណ៍ជាខ្លាំង និងបានដាក់ លក់លើទីផ្សារសហរដ្ឋអាមេរិក កាលពីសបា្ដហ៍មុន ។

កាលពីពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនខាងលើក៏បានប្រកាសឱ្យដឹងផងដែរថា ប្រាក់ចំណូលដែលក្រុមហ៊ុនទទួល បានពីការលក់ផលិតផលមានទឹកប្រាក់ជាង៩៧ពាន់លានដុល្លារ ៕

ប្រែសម្រួលៈ សុបញ្ញវ័ន្ដ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]