ថៃ៖ លោកKen Phupoomជាតារាសម្តែងប្រុសល្បីឈ្មោះមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់។

ជាក់ស្តែង មួយរយៈនេះ មានព័ត៌មានជាច្រើនដែលបាននិយាយថា លោកបានដើរចេញដោយមិនបន្តកុងត្រា ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ និងយល់ព្រមចុះកុងត្រាជាមួយប៉ុស្តិ៍ថ្មីមួយទៀត។

ក្រោយពីមានព័ត៌មានបែបនេះ ជាច្រើនលើកច្រើនដង លោកKenបានចេញមុខមកស្រាយពីរឿងទាំងអស់នេះថា៖

«ព័ត៌មានទាំងអស់នោះមិនមែនជាការពិតទេ ខ្ញុំមិនយល់ដូចគ្នាហេតុអ្វីចេះតែមានព័ត៌មានបែបនេះរហូត កន្លងមកក៏គ្មានអ្នកទាក់ទងមកខ្ញុំសួរឲ្យបានច្បាស់ពីរឿងនេះ ហើយខ្ញុំក៏មិនចង់ឆ្លើយសំនួរទាំងនេះប៉ុន្មានដែរ ព្រោះខ្ញុំនៅមានកុងត្រាជាមួយប៉ុស្តិ៍លេខ៣ មានរឿងដែលកំពុងចាក់ផ្សាយ ទើបខ្ញុំចង់ផ្តល់កិត្តិយសដល់ប៉ុស្តិ៍ហើយចង់ឲ្យអ្នកទាំងអស់ ងាកមកចាប់អារម្មណ៍រឿងថ្មីរបស់ខ្ញុំវិញល្អជាង។ សម្រាប់ព័ត៌មានទាំងនេះខ្ញុំបាននិយាយ ជាមួយប៉ុស្តិ៍រួចរាល់ហើយដែរ គ្រប់យ៉ាងដូចដើម កុងត្រានៅសល់១ឆ្នាំកន្លះទៀត»។

Kenបានបន្ថែមទៀតថា «អរគុណប៉ុស្តិ៍ផ្សេង ដែលចង់ផ្តល់ឱកាស តែពេលនេះខ្ញុំនៅធ្វើការជាមួយប៉ុស្តិ៍នៅឡើយ ហើយណាមួយចិត្តរបស់ខ្ញុំគឺនៅតែចង់លេងរឿងឲ្យប៉ុស្តិ៍ លេខ៣ដដែល»៕

Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]