នាពេលបច្ចុប្បន្ន ទីកន្លែងកំសាន្ត ក៏ដូចជាទីកន្លែង សំរាប់ក្រេបទឹកឃ្មុំ មានច្រើនណាស់ ហើយនិងស្រស់ស្អាត ថែមទៀតផង។

ថ្ងៃនេះយើងសូម នាំអារម្មណ៍ ប្រិយមិត្តមកទស្សនា នៅទីកន្លែងកំសាន្ត និងសំរាប់ក្រេបទឹកឃ្មុំ យ៉ាងស្រស់ស្អាតផងដែរ។ យ៉ាងណាមិញ យោងតាម ប្រភពពត៌មាន  Weddings Online បានបង្ហាញនៅ ទីកន្លែងកំសាន្ត នៅក្នុងថ្ងៃ ឈប់សំរាក់ ក៏ដូចជាសំរាប់ ក្រេបទឹកឃ្មុំ  មានចំនួន ៥ កន្លែង យ៉ាងស្រស់ស្អាត សំរាប់ឆ្នាំ ២០១៣។ ដោយទីកន្លែង នីមួយៗសុទ្ធសឹង តែជាទីក្រុងដែលស្ថិត នៅក្នុងបណ្តាប្រទេស នានាថែមទៀតផង ដែលមានដូចជា៖

សូមប្រិយមិត្តទស្សនារូបភាពទាំងអស់គ្នា៖

១. New York City គឺជាទីក្រុងដែលស្ថិត នៅក្នុងសហរដ្ឋ អាមេរិក ប្រសិនជាលោកអ្នក ចំណាយត្រឹមតែ ៥ នាទីក្នុងការក្រលេក មើលទៅទីក្រុង ទើបដឹងថាវាស្រស់ ស្អាតយ៉ាងណា ហើយថែមទាំង មាននៅទេសភាព យ៉ាងស្រស់បំព្រង ថែមទៀតផង។ ដោយជាទីកន្លែង ល្អបំផុតសំរាប់ ប្រជាជនទៅកំសាន្ត និងក្រេបទឹក ឃ្មុំនៅទីនោះផងដែរ។



២. Rome គឺជាទីក្រុងដែល មានទីតាំងស្ថិត នៅក្នុងប្រទេស អ៊ីតាលី គឺជាទីកន្លែងដែល ស្រស់ស្អាតនិង ល្អបំផុតក្នុងការទៅ ដើរកំសាន្តទស្សនា និងក្រេបទឹកឃ្មុំផងដែរ។



៣. Cancun គឺជាទីក្រុងដែល ស្ថិតនៅក្នុងប្រទេស មិចស៊ីកូ គឺជាទីកន្លែង កំសាន្តដែល មាននៅសមុទ្រសំរាប់ចុះទៅ ទស្សនាដល់បាត សមុទ្រដែល មានទិដ្ឋភាព យ៉ាងស្រស់ស្អាត។



៤. Phuket គឺជាកន្លែងកំសាន្ត ដែលស្ថិតនៅក្នុង ប្រទេសថៃ គឺជាទីកន្លែង ដែលមាន Resort សំរាប់ស្នាក់នៅ និងមានការជិះទូកកំសាន្តលេង ទៅលើកោះផងដែរ។ ដោយទីកន្លែង កំសាន្តនេះគឺមាន ភាពរ៉ូមេនទិក ល្អបំផុត សំរាប់ គូស្វាមីភរិយា ដែលទើបនិងរៀបការ ថ្មីថ្មោង។



៥. Algarve គឺជាតំបន់ដែល មានទីតាំងស្ថិត នៅក្នុងប្រទេស ប៉ុកទុយហ្កាល់ ជាទីកន្លែងកំសាន្ត ស្ថិតនៅជនបទ ដែលមាននៅផ្ទះ និងទេសភាព ស្រស់ស្អាត គួបផ្សំនិង នៅក្បែរមាត់ សមុទ្រថែមទៀតផង។ ជាទីកន្លែងកំសាន្ត ដ៏ល្អបំផុតសំរាប់គូស្នេហ៍ ដែលចង់ បាននូវភាពរ៉ូមេនទិក ដើម្បីទៅក្រេបទឹកឃ្មុំផងដែរ។



តើប្រិយមិត្តយល់ យ៉ាងណាសំរាប់ទីកន្លែង កំសាន្តខាងលើនេះ?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]