កូរ៉េខាងត្បូង៖ SM Entertainment ជាផលិតកម្មធំមួយរបស់កូរ៉េដែលក្រុមចម្រៀងប្រុសស្រីល្បីៗជាច្រើនមានដូចជា Girls’ Generation, EXO, SHINee, Red Velvet, NCT ជាដើមដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ផលិតកម្មមួយនេះ។

កាលពីថ្ងៃទិ២០ ខែមិនាដោយយោងតាម New Dailyបានបញ្ចេញវីដេអូឃ្លីបសម្ភាសន៍ជាមួយលោកLee Sung Sooអ្នកគ្រប់គ្រងផ្នែកផលិតរបស់SMបានឲ្យដឹងថា ខាងផលិតកម្មកំពុងតែ មានគម្រោងវាយលុកទីផ្សារ ចម្រៀងជុំវិញពិភពលោក។

លោកLee Sung Sooបានរៀបរាប់ថា «យើងរៀបគម្រោងDebutក្រុមចម្រៀង Girls’ Generation 2 ដោយសមាជិកក្នុងក្រុមជាជនជាតិអាមេរិកទាំងអស់ និងក្រុមNTC 2ដែលសមាជិកជាជនជាតិបរទេសទាំងអស់ ដែលនេះជាយុទ្ធសាស្រ្តចូលក្នុងទីផ្សារបស់ SM Entertainment»។

លោកបានបន្ថែមទៀតថា «សម្រាប់ជំនួសឲ្យការព្យាយាមតម្រូវចិត្តមនុស្សទូទៅ SM Entertainment បានរៀបចំគម្រោងថ្មីមួយ សម្រាប់អ្នកចូលចិត្តអ្វីដែលជាលក្ខណៈរបស់SM យើងធានាថាអ្នកគាំទ្រទាំងអស់ និងចូលចិត្តមិនត្រឹមតែនៅក្នុងប្រទេសតែប៉ុណ្ណោះទេ តែនៅអាមេរិក និងអឺរ៉ុបក៏ដូចគ្នា ដែលនេះជាក្តីស្រមៃ ដែលយើងនឹងពង្រីកទីផ្សារឲ្យក្លាយទៅជាលំដាប់ពិភពលោក ហើយយើងក៏មានគម្រោងធ្វើបែបនេះដូចគ្នានៅសឹង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសផ្សេងៗទៀតដែលរួមការងារជាមួយយើង»៕

លោកLee Sung Soo
Girls’ Generation
EXO
SHINee
Red Velvet
NTC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]