ភ្នំពេញ៖ អាចនិយាយបានថា អ្នកនាង យុគ ចិន្ដា មិនត្រឹមតែជាពិធីការិនីដ៏ឆ្នើមនោះទេ ថែមទាំងមានមុខជំនួញក្នុងដៃថែមទៀតផង។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ គេសង្កេតថាតារារូបនេះ ពុំសូវជាលេចមុខ នៅក្នុងសង្គមសិល្បៈប៉ុន្មាននោះទេ ប៉ុន្តែតារាស្រីរូបនេះ មានភាពជោគជ័យខ្លាំង មែនទែនទៅលើ មុខជំនួញជាច្រើន ទៅវិញ ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក អេឡិច ចិត្រាដែលជាតារាចម្រៀង និងជាតារាសម្ដែងផងនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ក្នុងការទៅSurprise នំខួបកំណើតទៅកាន់អ្នកនាង យុគ ចិន្តា ក្នុងអាកាសយានដ្ឋានអន្តជាតិភ្នំពេញ ទទួលបានការចាប់អារម្មណ៍យ៉ាង តែម្ដងពីមហាជន ។

បើទោះបីជាការSurprise នំខួបកំណើតនោះមិនមានភាពអធិកអធមក៏ពិតមែន តែពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះ ទទួលយកទាំងសេចក្ដីរំភើប ព្រមទាំងពោរពេញទៅដោយស្នាមញញឹមថែមទៀតផង៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា និង អេឡិច ចិត្រា
អ្នកនាង យុគ ចិន្ដា និង អេឡិច ចិត្រា
អ្នកនាង យុគ ចិន្ដា និង អេឡិច ចិត្រា
អ្នកនាង យុគ ចិន្ដា និង អេឡិច ចិត្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា