ភ្នំពេញ៖ បច្ចុប្បន្ននេះតារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាងសុគន្ធ និសា កាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ ទោះបីជានាងមានស្វាមី រៀបការ និងវ័យកាន់តែច្រើនឡើងយ៉ាងណាក្តី ក៏អ្នកគាំទ្រតែងតែស្រលាញ់ និងចូលចិត្តនាងជានិច្ច។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានបង្ហាញសម្រស់ដ៏ស្អាត និងទទួលបានការសរសើរខ្លាំងពីអ្នកគាំទ្រ នៅក្នុងកម្មវិធីសម្ពោធហាងពេជ្រមួយ ដែលមានលោកឆន សុវណ្ណរាជ ចូលរួមផងដែរ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នាងបានតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងម៉ូតរ៉ូបយ៉ាងប្លែកគួរឲ្យចាប់អារម្មណ៍ មើលទៅពិតជាទាក់ទាញខ្លាំងតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះនាង ក៏បានលម្អជាមួយនឹងគ្រឿងអលង្ការពេជ្រមួយឈុត យ៉ាងស្រស់ស្អាត ធ្វើឲ្យសម្រស់របស់នាង កាន់តែលេចធ្លោខ្លាំងឡើងនៅក្នុងកម្មវិធីមួយនេះ។

ជាមួយគ្នានេះដែរ មហាជនជាច្រើន ក៏បាននាំគ្នាសរសើរដល់រូបនេះគ្រប់គ្នា ក្រោយបានឃើញរូបសម្រស់ដ៏ស្រស់ស្អាត នៅក្នុងការតែងខ្លួនបែបនេះ ទោះបីជាវ័យរបស់នាងកាន់តែច្រើនយ៉ាងណាក្តី៕

សូមទស្សនារូបឭភាពខាងក្រោមនេះ៖ 

សុគន្ធ និសា ស្រស់ស្អាតខ្លាំងពេលតែងខ្លួនបែបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា