អ៊ីតាលី៖ កីឡាករ Cristiano Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ពិន័យជាប្រាក់ចំនួន ២០,០០០អឺរ៉ូ ដោយសារកំហុសនៃកាយវិការអបអរគ្រាប់បាល់ជ័យជម្នះជើងទី២ ទល់នឹង Atletico Madrid នាពេលកន្លងទៅ។ កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ បានប្រើប្រាស់កាយវិការអបអរ ក្នុងន័យឌឺដងទៅកាន់លោក Diego Simeone ដែលបានប្រើប្រាស់កាយវិការដូចគ្នានេះដែរ កាលពីប្រកួតជើងទី១ ដែល At.Madrid ឈ្នះ Juventus ២-០។

កាយវិការអបអររបស់ Ronaldo

គួរបញ្ជាក់ដែរថា បន្ទាប់ពីមានការពិន័យបែបនេះពី UEFA មានន័យថា កីឡាករ Cristiano Ronaldo នឹងរួចផុតពីការអវត្តមានក្នុងជំនួបជាមួយ Ajax នាពេលខាងមុខ។ យ៉ាងណាមិញ នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើល ឬមិនសមហេតុផលនោះឡើយ ខណៈដែលលោក Simeone ក៏ទទួលបានការពិន័យបែបនេះដូចគ្នាពី UEFA ពីកាយវិការអបអររបស់លោក៕

កាយវិការអបអររបស់ Ronaldo និងលោក Simeone
កីឡាករ Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]