(ភ្នំពេញ)៖ ក្រសួងធនធានទឹក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា នៅថ្ងៃទី២២-២៥ ខែមីនា ឆ្នាំ២០១៩ រាជធានីភ្នំពេញ និងខេត្តចំនួន១៦ទៀត នឹងទទួលរងនូវភ្លៀងកក់ខែ ដែលអាចបង្កឲ្យមានផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានឡើង។

សេចក្តីជូនដំណឹងបញ្ជាក់ទៀតថា បណ្ដាខេត្តភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បរមាមាន ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន៣០-៣២អង្សាសេ ខណៈបណ្ដាលខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេផងដែរ៕

សូមអាចសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ខាងក្រោមនេះទាំងស្រុង៖

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]