ភ្នំពេញ៖ ភាពស្រស់ស្អាតរបស់មនុស្សស្រី ជាពិសេស បើសិនខ្លួន ជាតារាទៀតនោះ គឺមិនអាចចប់មិនអាចហើយបាននោះទេ គ្មានព្រំដែនដែលថា នៅស្ងប់ចិត្តបានឡើយ។ បើមិនថា កែមុខកែមាត់ ក៏កែប្រែការតុបតែងខ្លួន ឬក៏ផ្លាស់ប្តូរ ការផាត់មុខជាដើម។

ជាពិសេស ស្ទីលម៉ូតសក់ក៏ជាគ្រឿងលម្អមួយ សម្រាប់តារាផងដែរ ដែលមិនអាចឲ្យ មានភាពដដែលសឹងតែគ្រប់ពេលបានទេ។ ហើយមួយរយៈចុងក្រោយ តារាៗបែរជានាំគ្នាកាត់សក់ខ្លី មកត្រឹមកអស់តែម្តង តែក្នុងនោះ គេក៏គិតដែរថា នៅពេលកាត់សក់បែបនេះ ប្រាកដជាពិបាកលេងម៉ូតសក់ ខុសពីសក់វែង។

ប៉ុន្តែការគិតបែបនេះ គឺខុសស្រឡះ គឺតារាទាំងអស់នោះ ពិតជាពូកែរកនឹក ក្នុងការកែច្នៃ ឲ្យសក់ខ្លីរបស់ខ្លួន ប្រែទម្រង់ទៅជាម៉ូត ឬស្ទីលផ្សេងណាស់។ ជាពិសេស ពួកគេក៏បាន មូលរួញចុងៗ ឬមូលរួញទាំងអស់ បែបជាគៀបត្រង់ ឬចង ដើម្បីឲ្យកាន់តែលេចធ្លោ៕ 

ដូច្នេះបើពេលនេះ ប្រិយមិត្តសក់ខ្លី អាចលេងស្ទីលម៉ូតសក់ តាមតារាទាំងនេះបាន!

សុគន្ធនិសា
ពេជ្រ​​​​​​​​​​​​​​​​​​ សោភា
យូប៊ីន
សុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សោម៉ាវត្តី
ស្រីពេជ្រ
ស្រីពេជ្រ
ប៊ី សុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន