កូរ៉េខាងត្បូង៖ កន្លងមកតែងឮនូវពាក្យចចាមអារ៉ាម ក៏ដូចជាការរិះគន់ពីបណ្តា Hater និងអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន ដោយពួកគេបានធ្វើការវាយប្រហារនៅលើ ក្រុមចម្រៀងនារីលំដាប់ជួរមុខនាពេលបច្ចុប្បន្ន Blackpink ថាស្រីស្រស់ទាំង៤នេះ មិនសូវជាមានសមត្ថភាពប៉ុន្មានឡើយ ដោយបទចម្រៀងទាំងប៉ុន្មានរបស់ពួកគេ សុទ្ធសឹងតែជាបទចម្រៀង ដែលគេនិពន្ធឲ្យច្រៀង មិនចេះនិពន្ធបទចម្រៀងឲ្យខ្លួនឯងឡើយ។

ប៉ុន្តែទោះជាយ៉ាងណា ការរិះគន់ក៏បានបញ្ចប់ទៅវិញ ក្រោយJennie បានបញ្ចេញបទចម្រៀងទោល «Solo» របស់ខ្លួនជាលើកដំបូង ដោយបទចម្រៀងនេះ ត្រូវបានគេដឹងថា ជាបទចម្រៀងដែលនាងបានចូលរួមសរសេរខ្លឹមសារអត្ថន័យ ឬគេហៅថា Lyrics ដែលបានរៀបរាប់ពីការបែកបាក់ស្នេហា ចុងក្រោយនាងត្រឡប់មករស់នៅម្នាក់ឯងជាថ្មីយ៉ាងរឹងមាំ ហើយបទចម្រៀងនេះផងដែរ ក៏បានធ្វើឲ្យផ្ទុះកក្រើក បំបែកកំណត់ត្រាប្រវត្តិសាស្រ្តKpopជាច្រើនផងដែរ។

លើសពីនេះទៅទៀតនោះ នៅក្នុងវគ្គមួយនៃវីដេអូ «Solo Dairy» របស់Jennie នាងក៏បានទម្លាយអាថ៌កំបាំងថ្មីមួយទៀតដែលគ្រប់គ្នាមិនធ្លាប់បានដឹងផងដែរ។ ដោយក្នុងវីដេអូនោះ បានបង្ហាញពីទិដ្ឋភាពនៃការប្រគំតន្រ្តី ហើយខណៈពេលដែលច្រៀងដល់ បទ «STAY» របស់ Blackpink ស្រាប់តែJennie អួលដើមកយំនៅលើឆាក ពេលកំពុងតែច្រៀងតែម្តង។

យ៉ាងណាមិញ ក្រោយពេលមកដល់ក្រោមឆាកវិញ Jennie ក៏បាននិយាយថា បទនេះបានធ្វើឲ្យនាងរំជួលចិត្តជាខ្លាំង ឲ្យតែពេលនាងច្រៀងនាងតែងតែចង់យំ នាងគិតថាអាចមកពីនាងបានចូលរួមធ្វើបទចម្រៀងមួយនេះដែរហើយ ទើបនាងមានអារម្មណ៍ខ្លាំងចំពោះបទមួយនេះ។

មិនតែប៉ុណ្ណោះ នៅមានបទចម្រៀងមួយចំនួនផ្សេងទៀត ដែលJennie បានចូលរួមសរសេរ ប៉ុន្តែមូលហេតុដែលមិនមានអ្នកដឹង ក៏ព្រោះតែផលិតកម្ម YG មិនធ្លាប់បានផ្តល់Credit ឬដាក់ឈ្មោះ Jennie ឬសមាជិកBlackpink ណាម្នាក់ថាជាអ្នកចូលរួមសរសេរបទចម្រៀងណាមួយឡើយ សូម្បីតែបទSolo និងបទ Stay ជាដើមក៏ដោយ៕  

Jennie សមាជិកក្រុម Blackpink
Jennie សមាជិកក្រុម Blackpink
Jennie សមាជិកក្រុម Blackpink
Jennie សមាជិកក្រុម Blackpink
Jennie សមាជិកក្រុម Blackpink
Jennie សមាជិកក្រុម Blackpink
Jennie សមាជិកក្រុម Blackpink
Jennie សមាជិកក្រុម Blackpink
ក្រុម Blackpink
ក្រុម Blackpink

ទស្សនា«Solo Dairy» របស់ Jennie៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]