ម៉ាឡេស៊ី៖ ស្តី្រម្នាក់ឈ្មោះ Nor Alia Aqilla Jamaluddin កំពុងដេកលង់លក់សុខៗ ស្រាប់តែមានពស់ថ្លាន់វារចូលមកក្នុងបន្ទប់ដេករបស់នាង។ ក្នុងថ្ងៃកើតហេតុកាលពីថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៩ កន្លងទៅ នាងបានភ្ញាក់ដឹងខ្លួនម្តងដែរនៅម៉ោង៣ទៀបភ្លឺ  តែពេលនោះនាងមិនឃើញមានអ្វីចម្លែកនៅក្នុងបន្ទប់នាងទេទើបដេកទៅវិញ។ លុះដល់ម៉ោង៤ទៀបភ្លឺ នាងស្រាប់តែមានអារម្មណ៍ថាហាក់ដូចជាមានអ្វីម៉្យាងមកអង្អែលជុំវិញ.កនាង។

នាង Alia បាននិយាយឱ្យដឹងថា “គ្រានោះខ្ញុំមានអារម្មណ៍ដូចអ្វីទន់ៗមកអង្អែលជុំវិញ.ករបស់ខ្ញុំ។  ខ្ញុំក៏បានងើយមើលទាំងងងឹត ហើយខ្ញុំក៏បានឃើញអ្វីម៉្យាងព្រៀលៗប្រៀបដូចក្បាលពស់។  វាថែមទាំងយកអណ្តាតមកលិឍ.កខ្ញុំទៀតផង។ ភ្លាមនោះ ខ្ញុំបានក្រោកឡើងយ៉ាងប្រញាប់ទៅបើកកុងតាក់ភ្លើងមើល។ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះគឺ ខ្ញុំបានរកឃើញសត្វពស់ថ្លាន់ កំពុងសំងំនៅលើគ្រែដេក”។

នាង Alia បានស្រែកឆោឡោស្ទុះទៅប្រាប់ម្តាយមីងយ៉ាងលឿន។  ពួកគេក៏បានខលហៅក្រុមអ្នកពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ ដើម្បីឲ្យមកចាប់ពស់ថ្លាន់ចេញពីផ្ទះ។ យោងតាមប្រភពពីសារព័ត៌មានម៉ាឡេស៊ីបានឱ្យដឹងថា សត្វពស់ថ្លាន់មានប្រវែង ៣ម៉ែត្រ និងទម្ងន់ប្រមាណ ២៦គីឡូក្រាម។

ឥឡូវនេះអ្នករស់នៅទីនោះកំពុងឆ្ងល់ថា ផ្ទះរបស់នាង Alia  នៅជាន់ទី១៤ ឯណោះ  ហេតុអ្វីបានជាពស់ថ្លាន់អាចវារចូលដល់បន្ទប់នាងបាន៕

មានវីដេអូនៅខាងក្រោម៖

ពស់ថ្លាន់ដែលគេចាប់បានក្នុងថ្ងៃកើតហេតុ
ទីកន្លែងកើតហេតុ
ពស់ថ្លាន់ដែលគេចាប់បានក្នុងថ្ងៃកើតហេតុ
ពស់ថ្លាន់ដែលគេចាប់បានក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]