ថៃ៖ តារាស្រី អ្នកនាង Ning Panita និង អ្នកនាង Panward គឺជាតារាស្រី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងសង្គមសិល្បៈ ហើយនៅក្នុងជីវិតពិត ក្រៅវិថីសិល្បៈតារាសម្តែងស្រីទាំងពីរ ក៏ជាមិត្តសម្លាញ់នឹងគ្នាផងដែរ ដោយពួកគេបានរាប់អានគ្នាមកជាយូរឆ្នាំហើយផងដែរ។

ដោយឡែក ថ្មីៗនេះ តាមរយៈវីដេអូខ្លីមួយ ដែលត្រូវបានតារាស្រី អ្នកនាង Panward បានធ្វើការបង្ហោះនៅលើបណ្ដាញ ដោយក្នុងនោះឃើញថា ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលតារាស្រី អ្នកនាង Ning Panita បានអង្គុយទទួលទានអាហារក្នុងហាងបណ្ដើរ ស្រាប់តែយំបណ្ដើរ ក៏ដោយសារតែតារាស្រី អ្នកនាង Panward បានប្រាប់ថានាងមានបញ្ហានឹងស្វាមី។

ជាមួយគ្នានេះដែរ តារាស្រី អ្នកនាង Panward បានបញ្ជាក់ប្រាប់ថា ការពិតនាងនឹងស្វាមីមិនបានមានអ្វីធ្ងន់ធ្ងរជាមួយនឹងគ្នានោះទេ ដោយគ្រាន់តែមានជម្លោះសម្ដីបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែដោយសារតែនាងចង់សាកចិត្តមិត្តភក្តិ ស្រាប់តែមិននឹកស្មានថា អ្នកនាង Ning Panita រំជួលចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែក យ៉ាងដូច្នេះទាល់តែសោះ។

យ៉ាងណាមិញ ទង្វើរទាំងអស់នេះហើយ បានស្ដែងឲ្យឃើញរឹតតែច្បាស់ថា ទំនាក់ទំនងមិត្តភាពរវាងពួកគេទាំងពីរនាក់ គឺពិតជាមានភាពស្និទ្ធ និងជាពិសេស តែងតែមានក្ដីព្រួយបារម្ភចំពោះគ្នាទៅវិញ ប្រៀបដូចជាបងប្អូនដ៏ល្អនឹងគ្នា៕  

Ning Panita
Ning Panita
Ning Panita និងPanward
Ning Panita និងPanward
Ning Panita និងPanward
Ning Panita
Ning Panita
Ning Panita

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]