ចិន៖ តារាសម្តែងស្រីលំដាប់ជួរមុខប្រចាំប្រទេសចិន Angela Baby ត្រូវបានគ្រប់គ្នាស្គាល់នាង តាមរយៈទេពកោលស្យក្នុងការសម្តែងខ្សែភាពយន្តល្បីជាច្រើន ជាពិសេសគឺអត្តចរិតគួរឲ្យស្រលាញ់ និងមានរូបសម្រស់ស្រស់ស្អាតដូចព្រះនាង ជាទីប៉ងប្រាថ្នារបស់បុរសគ្រប់គ្នាផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា ស្រាប់តែថ្មីៗនេះបានបែកធ្លាយ នូវរូបថតជាច្រើនរបស់សន្លឹករបស់ តារាស្រីកូន១រូបនេះ កំពុងតែធ្វើរឿងមួយនៅទីសាធារណៈ ដែលធ្វើឲ្យមហាជនគ្រប់គ្នា មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថាតារាសម្តែងស្រីញញឹមស្រស់រូបនេះ មានទម្លាប់ធ្វើរឿងមួយនេះសោះ។

គួរឲ្យដឹងថា កាលពីថ្មីៗនេះ គេប្រទះឃើញតារាស្រីអ្នកនាង Angela Baby ធ្វើដំណើរមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យរបួសនៅលើម្រាមដៃ ដែលនាងបានរបួសក្នុងអំឡុងពេលថតកម្មវិធីកម្សាន្ត Running Man។

ទោះបីជាយ៉ាងណា ក្រោយពីធ្វើការពិនិត្យរួចរាល់ គេចាប់អារម្មណ៍ឃើញនាងជាមួយនឹង មនុស្សស្រី២នាក់ទៀត បានឈរនៅមុខមន្ទីរពេទ្យ ដោយដៃម្ខាងរបស់ Angela Baby បានកាន់នូវកញ្ចប់ថ្នាំ និងដៃម្ខាងទៀត កំពុងតែកាន់បារីជក់ជជែកគ្នា ជាមួយនឹងអ្នកនៅជិតខ្លួន។

គួររំឮកទៅក្រោយបន្តិច ដោយកាលពីមុន តារាសម្តែងស្រស់ស្អាតរូបនេះ មានទម្លាប់ជក់បារីមិនចាញ់បុរសៗឡើយ ប៉ុន្តែនាងក៏ធ្លាប់បានប្រកាសផងដែរថា នាងនឹងឈប់ជក់បារីតទៅទៀត។ ដោយឡែក ទោះជាយ៉ាងណា ស្រាប់តែឥឡូវនេះ គេប្រទះឃើញនាងជក់បារីជាថ្មីវិញផងដែរ៕ 

តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby និងស្វាមី
ប្រទះឃើញ Angela Baby នៅមន្ទីរពេទ្យ
ប្រទះឃើញ Angela Baby នៅមន្ទីរពេទ្យ
ប្រទះឃើញ Angela Baby នៅមន្ទីរពេទ្យ
ប្រទះឃើញ Angela Baby ជក់បារីនៅមុខមន្ទីរពេទ្យ
ប្រទះឃើញ Angela Baby ជក់បារីនៅមុខមន្ទីរពេទ្យ
ប្រទះឃើញ Angela Baby ជក់បារីនៅមុខមន្ទីរពេទ្យ
ប្រទះឃើញ Angela Baby ជក់បារីនៅមុខមន្ទីរពេទ្យ
ប្រទះឃើញ Angela Baby ជក់បារីនៅមុខមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]