កូរ៉េខាងត្បូង៖ ជាដំណឹងមួយដែលអ្នកគាំទ្រទន្ទឹងរង់ចាំក្រោយពេលតារាចម្រៀងប្រុសលោកChoi Minho សមាជិកមួយរូបនៅក្នុងក្រុមចម្រៀងបុរសSHINeeបានដាក់ពាក្យស្នើសុំចូលហ្វឹកហាត់ជាទាហានម៉ារីន កាលពីខែមករាកន្លងមក។

ជាក់ស្តែងនៅថ្ងៃទី២១ ខែមិនានេះលោកបានដឹងលទ្ធផលថា លោកមានសិទ្ធិចូលរួមនៅក្នុងមជ្ឈមណ្ឌលហ្វឹកហាត់ទាហានម៉ារីន ដែលមានទីតាំងស្ថិតនៅPohang ខេត្តNorth Gyeongsang នាថ្ងៃទី១៥ ខែមេសាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៨ ខែមិនានេះChoi Minhoនឹងចេញនូវអាល់ប៊ុមទោលថ្មីរបស់ខ្លួនមានឈ្មោះថា «I’m Home»។បន្ទាប់ពីចេញចម្រៀងថ្មីនេះ លោកនឹងមានគម្រោងជួបជាមួយអ្នកគាំទ្រ នៅក្នុងកម្មវិធី «The Best CHOI’s MINHO»ថ្ងៃទី៣០ ខែមិនានៅ Hwajung Gymnasium នៃសាកលវិទ្យាល័យ Korea University ទៀតផង៕

ទស្សនារូបភាពខាងក្រោម៖ 

Choi Minho
Choi Minho
Choi Minho
Choi Minho
Choi Minho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]