ចិន៖ ប្តីប្រពន្ធក្លាហានមួយគូ បានជួយសង្រ្គោះជីវិតគ្នាទៅវិញទៅមក ដើម្បីគេចចេញពីសេចក្តីស្លាប់ក្នុងភ្លើងឆេះផ្ទះ។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ មានហេតុការណ៍អគ្គិភ័យឆាបឆេះអគារអាផាតមិនមួយកន្លែងក្នុងទីក្រុងសេនយ៉ាង ខេត្ត Liaoning។ បុរសម្ចាស់ផ្ទះជាប្តីឈ្មោះ Li Shuo និងប្រពន្ធឈ្មោះ Wang Xue ។នៅពេលកើតហេតុលោក Li បានប្រាប់ប្រពន្ធរបស់លោកឱ្យឡើងទៅជាន់ទី ៧ ដើម្បីសុំជំនួយ។ ពេលនាងកំពុងរត់ចេញទៅសុំជំនួយ ស្រាប់តែនាងមិនបានឃើញប្តីនាងរត់តាមពីក្រោយទេ។ ដូច្នេះនាងក៏សម្រេចចិត្តត្រលប់ទៅវិញ ស្របពេលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ នាងបានឃើញប្តីនាងកំពុងដេកលើឥដ្ឋដោយបាត់បង់ស្មារតីព្រោះផ្សែងឈួលខ្លាំងពេក។ រំពេចនោះ អ្នកនាង Wang បានដាស់ប្តីនាងហើយជួយគាត់ចាកចេញពីភ្លើងឆាបឆេះទាំងអស់គ្នា។
នៅទីបំផុត ពួកគេក៏អាចរត់គេចពីភ្លើងឆេះផ្ទះបានសម្រេច និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់។ គ្រូពេទ្យបានបញ្ជាក់ថា ពួកគេទាំងពីរនាក់សុទ្ធសឹងតែមានរបួសក្បាល, ដៃ និងជើង ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បទពិសោធន៍នេះពិតជាជះឥទ្ធិពលយ៉ាងខ្លាំងចំពោះទំនាក់ទំនងស្នេហារបស់ពួកគេ។
អ្នកនាង Wang បាននិយាយថា៖
«សំណាងល្អ ពួកយើងទាំងពីរនាក់មិនបានបោះបង់ចោលគ្នា។ បន្ទាប់ពីជួបប្រទះនូវរឿងនេះហើយ ពួកយើងកាន់តែចេះឱ្យតម្លៃគ្នា និងស្រលាញ់គ្នាបន្ថែមទៀតនាពេលអនាគត៕»
ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]