ភ្នំពេញ៖ ប្រិយមិត្តដែលបានធ្វើការតាមដាន នៅលើបណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាបានដឹងហើយថា កាលពីពេលកន្លងទៅនេះ មានការភ្ញាក់ផ្អើល និងអាណិតយ៉ាងខ្លាំង ក្រោយស្រ្តីម្នាក់ រកស៊ីចិញ្ចឹមកូនប្រុសរបស់ខ្លួន ដោយប្រើប្រាស់មុខរបរ រត់Pass App ដូចជាមនុស្សប្រុស។

ដោយសារតែការតស៊ូរបស់ស្រី្តរូបនេះ បានធ្វើឲ្យតារាពហុជំនាញអ្នកនាងខាត់ សុឃីម ក៏បានសម្តែងនៅក្តីអាណិត ដល់លោកនាង ដែលបានដើរតួជាម្តាយផង និងឪពុកផងក្នុងពេលតែមួយ ដើម្បីឲ្យកូនបានរៀនសូត្រ មានចំណេះដឹងជ្រៅជ្រះ ជាងខ្លួន។

នៅពេលនេះដែរ តារាស្រីរូបនេះក៏បានជួបដោយផ្ទាល់នៅក្នុងផ្ទះរបស់នាង ដែលក្នុងនោះអ្នកនាងខាត់ សុឃីម ក៏បានសួរនាំ និងបានដឹងថាស្រ្តីរូបនេះ មិនត្រឹមតែរកប្រាក់ចិញ្ចឹមកូនតែមួយមុខទេ តែនាងត្រូវជំពាក់លុយគេជាង៣ពាន់ដុល្លារ បង់ថ្លៃសាលារៀន និងត្រូវបង់ថ្លៃផ្ទះជារៀងរាល់ខែថែមទៀត។

ក្រោយពីបានដឹងបែបនេះ តារារូបនេះបានធ្វើការលើកទឹកចិត្តដល់នាង ដែលខិតខំប្រឹងប្រែដើរតួនាទី២ក្នុងពេលតែមួយយ៉ាងលំបាក និងមិនខ្លាចនឿយហត់។ លើសពីនេះមហាជនជាច្រើនក៏បានធ្វើការលើកទឹកចិត្ត និងសរសើរដល់ការខិតខំ របស់គាត់ចំពោះ កូនប្រុសផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

អ្នកនាងខាត់ សុឃីម
ស្ត្រីរត់កង់បី ដើម្បីចិញ្ចឹមកូនមកជួប ខាត់ សុឃីម ផ្ទាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម