បារាំង៖ យោងតាមប្រសាសន៍របស់លោក Song II- Kook ដែលជាតារាសម្តែងម្នាក់ក្នុងប្រទេសកូរ៉េបានបង្ហើបឱ្យដឹងថា កូនភ្លោះទាំង៣នាក់របស់គាត់ធ្លាប់ជួបប្រទះនឹងការរើសអើងជាតិសាសន៍ជាច្រើនដងអំឡុងពេលដែលពួកគេស្នាក់នៅក្នុងប្រទេសបារាំង។

កូនភ្លោះទាំង៣របស់លោក Song

ក្នុងកិច្ចសម្ភាស៍ជាមួយនឹងសារព័ត៌មានកូរ៉េ Newsen លោក Song បានរម្លឹកពីគ្រាដែលកូនភ្លោះបង្កើត ទាំង៣របស់គាត់ដែលមានឈ្មោះថា Daehan, Minguk និង Manse កំពុងតែអង្គុយលេងនៅសួរកុមារសុខៗ ស្រាបតែមានមនុស្សម្នាក់បានបោះដបទឹកនោមតម្រង់មកពួកគេដោយមិនដឹងពីមូលហេតុ។

តារាសម្តែងម្នាក់នេះបន្តថា “ ពួកយើងបានជួបមនុស្សអាក្រក់។ ពួកគេបានជេរប្រមាថនិងមើលងាយយើងចំៗដោយសារពួកយើងជាជនជាតិអាស៊ី ហើយមនុស្សទាំងអស់នោះថែមទាំងគប់ទឹកនោមមកកាន់ក្មេងៗមិនដឹងអី ខណៈពួកគេកំពុងតែអង្គុយលេងក្នុងសួនសោះ”។  

បន្ទាប់ពីឆ្លងកាត់នូវបទពិសោធន៍ដ៏អាក្រក់មួយនេះហើយ លោក Song ជឿថាកូនប្រុសទាំង៣របស់លោក អាចរស់នៅក្នុងប្រទេសនេះដោយផ្អែកលើប្រព័ន្ធអប់រំតែមួយគត់។ នៅពេលដែលពួកគេទទួលបានចំណេះដឹងជ្រៅជ្រះ និង ចេះសម្របតាមបរិបថសង្គមនោះពួកគេនឹងអាចបន្តរស់នៅក្នុងប្រទេសមួយទៀតបាន ដោយគ្មាននរណាម្នាក់អាចជេរប្រមាថ និង ស្គាល់ពីអត្តសញ្ញាណពិតប្រាកដរបស់ពួកគេបានឡើយ។

គួរបញ្ជាក់ថា លោក Song គឺជាតារាសម្តែងរបស់កូរ៉េ មានកូនភ្លោះ៣នាក់ខាងលើ និង មានប្រពន្ធម្នាក់ សព្វថ្ងៃនាងគឺជាជាចៅក្រម។ ពួកគេធ្លាប់រស់នៅក្នុងប្រទេសបារាំងប្រហែល១ឆ្នាំជាង បន្ទាប់ពីសម្តែងរឿង “ God of Carnage” ចប់ក្នុងឆ្នាំ២០១៧។

សព្វថ្ងៃនេះ កូនភ្លោះទាំង៣នាក់របស់លោក Song បានចាប់ផ្តើមចូលរៀននៅថ្នាក់ទី១ក្នុងសាលាបឋមសិក្សាហើយ។ មិនតែប៉ុណ្ណោះ ពួកគេកំពុងសម្របខ្លួនបានយ៉ាងល្អ។ បើទោះបីជា ពួកគេកើតក្នុងថ្ងៃតែមួយ និងពោះម្តាយតែមួយមែន ប៉ុន្តែវាពិតជាអស្ចារ្យណាស់ នៅពេលពួកគេមានចរិតបុគ្គលិកលក្ខណៈផ្សេងៗពីគ្នារៀងខ្លួន។ នេះបើតាមការអះអាងរបស់លោក Song ផ្ទាល់៕ 

កូនភ្លោះទាំង៣របស់លោក Song
កូនភ្លោះទាំង៣របស់លោក Song
កូនភ្លោះទាំង៣របស់លោក Song
កូនភ្លោះទាំង៣របស់លោក Song

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]